បាងកក ៖ ជនជាតិថៃ ចំនួន ៧១នាក់ ត្រូវបានប្រទះឃើញ ស្ថិតនៅក្នុងចំណោម ជួរទាហានអ៊ីស្រាអែល ដែលបានធ្វើសង្គ្រាម នៅតំបន់ហ្គាហ្សា។ នេះបើតាមរបាយការណ៍ថ្មីមួយ របស់អង្គការក្រៅរដ្ឋាភិបាល នៅអ៊ីស្រាអែល។

បាងកក ៖ ជនជាតិថៃ ចំនួន ៧១នាក់ ត្រូវបានប្រទះឃើញ ស្ថិតនៅក្នុងចំណោម ជួរទាហានអ៊ីស្រាអែល ដែលបានធ្វើសង្គ្រាម នៅតំបន់ហ្គាហ្សា។ នេះបើតាមរបាយការណ៍ថ្មីមួយ របស់អង្គការក្រៅរដ្ឋាភិបាល នៅអ៊ីស្រាអែល។
ទិន្នន័យ របស់អង្គការ Hatzlacha កាលពីសប្តាហ៍មុន បានលាតត្រដាងថា ថៃទាំងនោះ គឺស្ថិតក្នុងចំណោមទាហាន ជាង៥ម៉ឺននាក់ ក្នុងជួរកងទ័ព អ៊ីស្រាអែល ដែលកាន់លិខិតឆ្លងដែន លើសពីមួយ។
នៅចុងឆ្នាំ២០២៣ អាជ្ញាធរថៃ ក៏ធ្លាប់បានដោះស្រាយកង្វល់ ជុំវីញពលករចំណាកស្រុក ក្នុងប្រទេសអ៊ីស្រាអែល ដែលបានចូលរួមចំណែក ជាទាហានសកម្ម សម្រាប់អ៊ីស្រាអែល ក្នុងសង្គ្រាម។ នៅពេលនោះ ថៃ បានបញ្ជាក់ថា អ្នកដែលស្ថិតក្នុងកងកម្លាំងបម្រុងយោធារបស់អ៊ីស្រាអែល ខុសពីពលករចំណាកស្រុកថៃ ដែលធ្វើការ នៅតាមតំបន់នានារបស់អ៊ីស្រាអែល។ យ៉ាងណា មានស្ត្រីថៃ ប្រហែលពី ៤០០ ទៅ ៥០០ នាក់បានរៀបការ ជាមួយជនជាតិអ៊ីស្រាអែល ជាហេតុនាំឲ្យកូនៗ របស់ពួកគេ តែងតែមានសញ្ជាតិ ពីរ។
យោងតាម CNA, អ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ក្នុងតំបន់ហ្គាហ្សា ស្លាប់មនុស្សរាប់ម៉ឺននាក់ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក។ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ កំពុងស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបានប្រព្រឹត្ត នៅតំបន់ហ្គាហ្សា។
ហ្គាហ្សា កំពុងស្ថិតក្រោមបទឈប់បាញ់ដ៏ផុយស្រួល ខណៈដែលក្រុមប្រដាប់អាវុធ ហាម៉ាស់ មិនព្រមទម្លាក់អាវុធ តាមការចង់បានរបស់អ៊ីស្រាអែល និងអាមេរិក៕
ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត
