បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ទិញមីស៊ីលលឿនជាងសំលេងប្រឆាំងនាវាចម្បាំងពី ចិន ទុកកម្លា អាមេរិក

អ៊ីរ៉ង់ ទិញមីស៊ីលលឿនជាងសំលេងប្រឆាំងនាវាចម្បាំងពី ចិន ទុកកម្លា អាមេរិក

តេហេរ៉ង់ ៖ អ៊ីរ៉ង់ ជិតឈានដល់កិច្ចព្រមព្រៀងមួយជាមួយចិនហើយ ដើម្បីទិញមីស៊ីលលឿនជាងសំលេងប្រឆាំងនាវាចម្បាំង ក្នុងគ្រាដែលអាមេរិកបានដាក់ពង្រាយកងកម្លាំងជើងទឹកដ៏ធំសម្បើមនៅជិតឆ្នេរសមុទ្រអ៊ីរ៉ង់ មុនពេលមានការវាយប្រហារណាមួយលើទីក្រុងតេហេរ៉ង់ ។

Advertisement

ប្រភពចំនួន ៦ បានទម្លាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា កិច្ចព្រមព្រៀងទិញមីស៊ីល CM 302 ដែលផលិតនៅប្រទេសចិននេះ ជិតបញ្ចប់ហើយ ទោះបីជាមិនទាន់មានការព្រមព្រៀងគ្នាអំពីកាលបរិច្ឆេទដឹកជញ្ជូនក៏ដោយ ។

មីស៊ីលលឿនជាងសំឡេងទាំងនេះ មិនត្រូវបានប្រភពបង្ហើបឈ្មោះទេ ប៉ុន្តែវាអាចបាញ់ក្នុងចម្ងាយប្រហែល ២៩០គីឡូម៉ែត្រ ហើយត្រូវបានរចនាឡើងដើម្បីគេចពីប្រព័ន្ធការពាររបស់នាវា ដោយហោះហើរក្នុងកម្ពស់ទាប និងមានល្បឿនលឿន ។

អ្នកជំនាញផ្នែកសព្វាវុធពីររូបនិយាយថា ការដាក់ពង្រាយរបស់មីស៊ីលទាំងនោះនឹងបង្កើនសមត្ថភាពវាយប្រហាររបស់អ៊ីរ៉ង់យ៉ាងខ្លាំង និងបង្កការគំរាមកំហែងដល់កងកម្លាំងជើងទឹកអាមេរិកនៅក្នុងតំបន់ ។

គួរបញ្ជាក់ថា មីស៊ីលទាំងនេះ នឹងក្លាយជាគ្រឿងសព្វាវុធយោធាទំនើបបំផុតមួយ ដែលត្រូវផ្ទេរទៅឱ្យអ៊ីរ៉ង់ដោយប្រទេសចិន ហើយវាក៏ជាការប្រឆាំងនឹងបម្រាមនាំចេញអាវុធរបស់អង្គការសហប្រជាជាតិ ដាក់លើទីក្រុងតេហេរ៉ង់ ដែលត្រូវបានអនុម័តលើកដំបូងក្នុងឆ្នាំ ២០០៦ ។

ទាក់ទងនឹងរឿងនេះដែរ ក្រសួងការបរទេសចិនបានប្រកាសច្រានចោល និងថា ខ្លួនមិនបានដឹងពីកិច្ចចរចា ជុំវិញលទ្ធភាពលក់មីស៊ីល ដូចដែលប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍នោះទេ ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា