បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ពូទីន បញ្ជាឱ្យពង្រឹងសន្តិសុខមន្រ្តីការពារជាតិរុស្ស៊ី

លោក ពូទីន បញ្ជាឱ្យពង្រឹងសន្តិសុខមន្រ្តីការពារជាតិរុស្ស៊ី

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអង្គារ បានបញ្ជាឱ្យសេវាសន្តិសុខ FSB និងភ្នាក់ងារអនុវត្តច្បាប់ បង្កើនការការពារមន្ត្រីរដ្ឋាភិបាល ចំពេលមានរលកនៃការវាយប្រហារដ៏សាហាវ ដែលទីក្រុងមូស្គូបានស្តីបន្ទោសលើសេវាស៊ើបការណ៍សម្ងាត់អ៊ុយក្រែន ។

Advertisement

លោក ពូទីន បានថ្លែងក្នុងកិច្ចប្រជុំរបស់ FSB ថា រួមគ្នាជាមួយភ្នាក់ងារអនុវត្តច្បាប់ផ្សេងទៀត សេវា FSB ចាំបាច់ ត្រូវបង្កើនកម្រិតការពារដល់មន្ត្រីក្រសួងការពារជាតិ ឧស្សាហកម្មការពារជាតិ អាជ្ញាធររដ្ឋ និងក្រុង ក៏ដូចជាបុគ្គលិកអប់រំ និងសង្គម ។

លោកថា វិធានការពង្រឹងសន្តិសុខនេះ ត្រូវតែអនុវត្តឱ្យបានពេញលេញចំពោះថ្នាក់ដឹកនាំទូទៅ និងអ្នកស្ម័គ្រចិត្ត ដែលរងការគំរាមកំហែងឥតឈប់ឈរដោយកងកម្លាំងអ៊ុយក្រែន ។

បន្ថែមលើនេះ លោកប្រធានាធិបតី ពូទីន ក៏បានចោទប្រកាន់អ៊ុយក្រែនផងដែរថា បានប្តូរយុទ្ធសាស្រ្តមកប្រព្រឹត្តិសកម្មភាពបំផ្លិចបំផ្លាញ និងការធ្វើឃាតមន្ត្រីរដ្ឋាភិបាល រួមទាំងមន្រ្តីយោធា បន្ទាប់ពីបរាជ័យក្នុងការតស៊ូប្រឆាំងនឹងរុស្ស៊ីនៅលើសមរភូមិ ។

បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ, ក្នុងភ្លើងសង្គ្រាមរយៈពេល ៤ ឆ្នាំនេះ មានជនស៊ីវិលជាង ១ ម៉ឺន ៥ ពាន់នាក់បានស្លាប់បាត់បង់ជីវិត និងជាង ៤ ម៉ឺន ១ ពាន់នាក់រងរបួស ខណៈការខូចខាតរបស់អ៊ុយក្រែនចេញពីសង្គ្រាមមួយនេះ មានរហូតដល់ ១៧៥ ពាន់លានដុល្លារ ៕

ប្រភព ៖ the Moscow timesនិង Kyiv Independent ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា