បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ៖ មនុស្ស ៣៥លាននាក់នឹងស្លាប់ ក្នុងសង្គ្រាមឥណ្ឌា-ប៉ាគីស្ថាន បើលោកជួយពន្លត់ភ្លើងមិនទាន់

លោក ត្រាំ ៖ មនុស្ស ៣៥លាននាក់នឹងស្លាប់ ក្នុងសង្គ្រាមឥណ្ឌា-ប៉ាគីស្ថាន បើលោកជួយពន្លត់ភ្លើងមិនទាន់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា មនុស្ស ៣៥លាននាក់ នឹងត្រូវស្លាប់បាត់បង់ជីវិត នៅក្នុងសង្គ្រាម រវាងឥណ្ឌា និងប៉ាគីស្ថាន ប្រសិនបើជារូបលោក ជួយអន្តរាគម៍ ពន្លត់ភ្លើង មិនទាន់ពេល ទេនោះ។

Advertisement

នៅក្នុងសុន្ទរកថា កាលពីថ្ងៃអង្គារ, លោក Trump មានប្រសាសន៍ថា លោកបានជួយទប់ស្កាត់ អ្វីដែលអាចកើនឡើងដល់ជម្លោះនុយក្លេអ៊ែរ រវាងប្រទេសជិតខាងទាំងពីរ។ បើតាមលោកប្រធានាធិបតី, នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ជាអ្នកប្រាប់រូបលោក ដោយផ្ទាល់ថា មនុស្ស ៣៥ លាននាក់ នឹងត្រូវស្លាប់ បើគ្មានកិច្ចអន្តរាគមន៍ ឲ្យបញ្ឈប់ការប្រយុទ្ធគ្នា រវាងឥណ្ឌា និងប៉ាគីស្ថាន ដោយសំដៅទៅលើការប៉ះទង្គិចប្រដាប់អាវុធ កាលពីខែឧសភា ឆ្នាំ២០២៥។

លោក Trump ក៏បានអះអាងដែរថា ក្នុងរយៈពេល ១០ខែដំបូង នៃការកាន់តំណែង លោកបានបញ្ចប់សង្រ្គាមចំនួន ៨ រួមទាំង ប៉ាគីស្ថាន និងឥណ្ឌា។

គួររម្លឹកថា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំមុន, ឥណ្ឌាបានវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម នៅក្នុងប្រទេសប៉ាគីស្ថាន និង តំបន់កាស្មៀរ ដើម្បីជាការសងសឹកចំពោះការវាយប្រហារ កាលពីថ្ងៃទី ២២ ខែមេសា ដែលបានសម្លាប់ជនស៊ីវិល ចំនួន ២៦នាក់។

បើតាម The New Indian Express, លោក Trump បានអះអាង ជាច្រើនលើកច្រើនសារ អំពីការជួយបញ្ឈប់ជម្លោះរវាងឥណ្ឌា និងប៉ាគីស្ថាន។ យ៉ាងណាក៏ដោយ ឥណ្ឌានៅតែអះអាងថា ការបញ្ឈប់អរិភាព ជាមួយប៉ាគីស្ថាន កើតមានឡើង បន្ទាប់ពីការចរចាដោយផ្ទាល់ រវាងមន្ត្រីយោធា នៃ ប្រទេសទាំងពីរ៕

ប្រភពពី New indian express ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា