បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខែក្រោយ អាមេរិក-កូរ៉េខាងត្បូង នឹងបញ្ចេញសាច់ដុំយោធារួមគ្នា

ខែក្រោយ អាមេរិក-កូរ៉េខាងត្បូង នឹងបញ្ចេញសាច់ដុំយោធារួមគ្នា

សេអ៊ូល ៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រៀមចាប់ដៃគ្នាបញ្ចេាញសាច់ដុំយោធាប្រចាំឆ្នាំ ដែលមានឈ្មោះថា Freedom Shield ចាប់ពីថ្ងៃទី៩ដល់១៩ ខែមីនាខាងមុខ ។

Advertisement

ការប្រកាសនេះ កើតឡើងចំពេលដែលកូរ៉េខាងជើងកំពុងធ្វើសមាជគណបក្សពលករដែលកំពុងកាន់អំណាច ដោយលោក គីម ជុងអ៊ុន ត្រូវបានគេរំពឹងថា នឹងគូសបញ្ជាក់ពីគោលនយោបាយក្នុងស្រុក ការបរទេស និងគោលដៅយោធាសំខាន់ៗរបស់លោក សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ។

បើតាម CNA ចេញផ្សាយថ្ងៃអង្គារ, សមយុទ្ធ Freedom Shield គឺជាល្បែងសង្គ្រាមមួយ ក្នុងចំណោម ២ ដែលសម្ព័ន្ធមិត្តទាំង២ តែងតែធ្វើជារៀងរាល់ឆ្នាំ ។ ការហាត់សមរួមគ្នាមួយទៀត មានឈ្មោះថា Ulchi Freedom Shield ដែលធ្វើឡើងក្នុងខែសីហា ។

សមយុទ្ធនេះដែរ ធ្វើឡើងមានគោលបំណងស្នូល គឺការលើកកម្ពស់សមត្ថភាពការពារជាតិរួមគ្នារបស់សម្ព័ន្ធមិត្តទាំងពីរ ហើយការហ្វឹកហាត់នេះ កើតឡើងស្របពេលដែលទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរបានជាប់គាំង ជាមួយកូរ៉េខាងជើងដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ។

ជាការឆ្លើយតប កូរ៉េខាងជើងតែងតែហៅសមយុទ្ធរួមគ្នារវាងអាមេរិក-កូរ៉េខាងត្បូងថា ជាការហាត់សមឈ្លានពាន ហើយបានប្រើប្រាស់វាជាលេស ដើម្បីបង្កើនការបង្ហាញសកម្មភាពយោធា និងសាកល្បងអាវុធរបស់ខ្លួន ។ តែសម្ព័ន្ធមិត្តទាំងពីរ បញ្ជាក់ថា សមយុទ្ធនេះមានលក្ខណៈការពារខ្លួនប៉ុណ្ណោះ ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា