ប៉េកាំង ៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានជំរុញចិនប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនលើរុស្ស៊ី ឱ្យបញ្ឈប់សង្គ្រាមអ៊ុយក្រែន ដោយលោកបាននិយាយថា ទីក្រុងប៉េកាំងមានឱកាសដ៏ធំ ដើម្បីជះឥទ្ធិពលលើទីក្រុងមូស្គូ ជុំវិញជម្លោះនៅអ៊ុយក្រែន ។

មេដឹកនាំអាល្លឺម៉ង់រូបនេះ បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការ គឺជាតម្រូវការចាំបាច់មិនអាចខ្វះបាន ដើម្បីដោះស្រាយវិបត្តិ និងសង្គ្រាមធំៗក្នុងសម័យកាលរបស់យើង ហើយថា សំលេងរបស់ទីក្រុងប៉េកាំងត្រូវបានឮ រួមទាំងនៅទីក្រុងមូស្គូផងដែរ ។

រហូតដល់មកពេលនេះ សញ្ញានៃការថមថយកម្ដៅ និងនាំឲ្យមានបទឈប់បាញ់ពេញលេញក្នុងសង្គ្រាមមួយនេះ មិនទាន់រកឃើញពន្លឺនៅឡើយទេ ស្របពេលកិច្ចចរចាត្រីភាគីរវាងអាមេរិក រុស្ស៊ី និងងអ៊ុយក្រែន ក៏មិនទទួលបានផ្លែផ្កាផងដែរ ។
បើតាមទស្សនាវដ្ដី The Time, បញ្ហាទឹកដីនៅតែជាបញ្ហាមួយក្នុងចំណោមបញ្ហាដែលពិបាកដោះស្រាយបំផុតក្នុងកិច្ចចរចាត្រីភាគីនោះ បើទោះគូជម្លោះទាំងពីររងការខាតបង់យ៉ាងធ្ងន់ធ្ងរទាំងធនធានមនុស្ស និងទ្រព្យសម្បត្តិក៏ដោយ ។
យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ, ក្នុងភ្លើងសង្គ្រាមរយៈពេល ៤ ឆ្នាំនេះ មានជនស៊ីវិលជាង ១ ម៉ឺន ៥ ពាន់នាក់បានស្លាប់បាត់បង់ជីវិត និងជាង ៤ ម៉ឺន ១ ពាន់នាក់រងរបួស ខណៈការខូចខាតរបស់អ៊ុយក្រែនចេញពីសង្គ្រាមមួយនេះមានរហូតដល់ ១៧៥ ពាន់លានដុល្លារ ៕
ប្រភព ៖ AFP និង Kyiv Independent ប្រែសម្រួល ៖ ឈឹម ទីណា