បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន នឹងទិញយន្តហោះអឺរ៉ុប Airbus បន្ថែមដល់ ១២០ គ្រឿង

ចិន នឹងទិញយន្តហោះអឺរ៉ុប Airbus បន្ថែមដល់ ១២០ គ្រឿង

ប៉េកាំង ៖ ប្រទេសចិននឹងបញ្ជាទិញយន្តហោះបន្ថែមទៀតពីក្រុមហ៊ុនអាកាសចរណ៍យក្សរបស់អឺរ៉ុប Airbus ឲ្យកើនឡើងដល់ទៅ ១២០ គ្រឿង ។ នេះបើតាមអះអាងរបស់លោកអធិការបតីអាល្លឺម៉ង់ Friedrich Merz ។

Advertisement

ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ជំនួបជាមួយលោកប្រធានាធិបតីចិន Xi Jinping នៅរដ្ឋធានីប៉េកាំងកាលពីថ្ងៃពុធ, លោក Friedrich Merz និយាយថា ការបញ្ជាទិញបន្ថែមនេះ នឹងធ្វើឱ្យចំនួនយន្តហោះដែលចិនទិញពីក្រុមហ៊ុន Airbus កើនឡើងដល់ទៅ ១២០ គ្រឿង ។

បើតាម Euronews, លោក Merz មិនបានបញ្ជាក់ពីតម្លៃ ឬប្រភេទយន្តហោះដែលទីក្រុងប៉េកាំងមានគម្រោងបញ្ជាទិញ ឬក៏ពេលណាដែលការទិញនេះអាចកើតឡើងនោះទេ ។

ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ Air China បានប្រកាសកាលពីឆ្នាំមុនថា ក្រុមហ៊ុនអាកាសចរណ៍ចិន និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Airbus ដើម្បីបញ្ជាទិញយន្តហោះដឹកអ្នកដំណើរធុន A320neo ចំនួន ៦០ គ្រឿង ក្នុងតម្លៃប្រហែល ៩,៥៣0 លានដុល្លារ ។

បើតាមប្រភពពី Global Times, ក្រុមហ៊ុនអាកាសចរណ៍ Air China បានប្រកាសនៅក្នុងឯកសារដែលបានដាក់ជូនទៅផ្សារហ៊ុនសៀងហៃថា យន្តហោះទាំងនេះរំពឹងនឹងដឹកជញ្ជូនមកដល់នៅចន្លោះឆ្នាំ ២០២៨ និង ២០៣២ ៕

ប្រភព ៖ Euronews និង Anadolu Agency ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា