តេហេរ៉ង់ ៖ សហរដ្ឋអាមេរិកអាចនឹងឆ្លៀតឱកាសចុចប៊ូតុងបំផ្ទុះសង្គ្រាម ប្រសិនបើអ៊ីរ៉ង់ហ៊ានតែធ្វេសប្រហែល ក្នុងអំឡុងពេលការចរចានុយក្លេអ៊ែររវាងភាគីទាំងពីរ ។ នេះបើតាមការអះអាងរបស់លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ India Today កាលពីថ្ងៃពុធ, លោក Araghchi លើកឡើងថា ទីក្រុងតេហេរ៉ង់នឹងមានការប្រុងប្រយ័ត្នបន្ថែមទៀត អំឡុងពេលអង្គុយចរចាជាមួយសហរដ្ឋអាមេរិកនៅទីក្រុងហ្សឺណែវ ដោយសារតែអ៊ីរ៉ង់ធ្លាប់ទទួលបទពិសោធន៍ដ៏ជូរចត់តាមរយៈការវាយប្រហាររបស់អាមេរិកម្ដងរួចមកហើយ ។
បើតាមទីភ្នាក់ងារ TASS, សហរដ្ឋអាមេរិក និងអ៊ីរ៉ង់គ្រោងជួបប្រជុំដោះស្រាយបញ្ហាកម្មវិធីនុយក្លេអ៊ែរជុំទី៣ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃព្រហស្បតិ៍នេះ ។
ប្រមុខកាទូតអ៊ីរ៉ង់ដែលដឹកនាំគណប្រតិភូទៅចរចាជាមួយអាមេរិកក្នុងជុំទីបីរូបនេះបានរៀបរាប់ថា «កាលពីខែមិថុនា ឆ្នាំមុន នៅពេលដែលយើងកំពុងចូលតុចរចា ស្រាប់តែអាមេរិក និងអ៊ីស្រាអែលឆ្លៀតឱកាស បើកការវាយប្រហារ មកលើអ៊ីរ៉ង់ ។
ជាមួយគ្នានេះ សេតវិមានធ្លាប់បានព្រមានកាលពីខែមករាថា អាមេរិកកំពុងពិចារណាយ៉ាងហ្មត់ចត់ ក្នុងការប្រើកម្លាំង វាយកម្ទេច អ៊ីរ៉ង់ ដើម្បីដាក់សម្ពាធអ៊ីរ៉ង់ឲ្យមកអង្គុយនៅតុចរចា និងដើម្បីឲ្យទីក្រុងតេហេរ៉ង់ឈានដល់កិច្ចព្រងព្រៀងលះបង់ទាំងស្រុងនូវអាវុធនុយក្លេអ៊ែរ ។
យ៉ាងណា អ៊ីរ៉ង់ និយាយម្តងហើយម្តងទៀតថា ខ្លួនគ្មានចេតនា បង្កើតគ្រាប់បែកបរមាណូ នោះទេ ៕
ប្រភពពី Tass ប្រែសម្រួល៖ សារ៉ាត