បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ថា មិនជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារនៅឆ្នេរគុយបា

អាមេរិក ថា មិនជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារនៅឆ្នេរគុយបា

វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបដិសេធ ចំពោះការជាប់ពាក់ព័ន្ធ របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅក្នុងការបាញ់ប្រហារដ៏សាហាវ រវាងឆ្មាំឆ្នេរនៅព្រំដែនគុយបា និងទូកល្បឿនលឿន ដែលមានទង់ជាតិអាមេរិក ដោយលោកពណ៌នា ឧបទ្ទវហេតុនេះថា ជាបញ្ហាមិនធម្មតានោះទេ។

Advertisement

បើតាម RT,
អាជ្ញាធរគុយបា បានប្រកាស កាលពីថ្ងៃពុធថា កងកម្លាំងការពារព្រំដែន បានសម្លាប់បុរសប្រដាប់អាវុធ បួននាក់ នៅលើទូកល្បឿនលឿន ដែលមានទង់ជាតិសហរដ្ឋអាមេរិក។ ជាការបាញ់សម្លាប់ បន្ទាប់ពីរងការចោទប្រកាន់ថា មនុស្សនៅលើទូកនោះ បានបើកការបាញ់ប្រហារ អំឡុងពេលត្រួតពិនិត្យអត្តសញ្ញាណ នៅក្នុងដែនទឹក របស់ប្រទេសជាកោះមួយនេះ នៅជិតតំបន់ Villa Clara។

«នាវានេះ មិនមែនជាកម្មសិទ្ធិ របស់កងទ័ពជើងទឹកអាមេរិក ឬ ឆ្មាំឆ្នេរសមុទ្រអាមេរិកនោះទេ» នេះគឺជាអ្វីដែល លោក Rubio បានប្រាប់អ្នកយកព័ត៌មាន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចការទូត ទៅកាន់កោះ Saint Kitts និង Nevis នៅតំបន់ការ៉ាបៀន ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន នៅតែប្រមូលព័ត៌មាន នៅឡើយ ហើយត្រូវរង់ចាំពិនិត្យមើលទិន្នន័យឯករាជ្យ។

លោក Rubio បានគូសបញ្ជាក់ថា «យើងនឹងរកឱ្យឃើញនូវអ្វី ដែលបានកើតឡើង» ដោយបន្ថែមថា មន្ត្រីសហរដ្ឋអាមេរិក មិនបានធ្វើការពិភាក្សាដោយផ្ទាល់ ជាមួយទីក្រុង Havana បន្ទាប់ពីឧប្បត្តិហេតុនេះទេ។ លោក Rubio បានបន្ថែមថា «នេះមិនមែនជារឿងដែលកើតឡើង ជារៀងរាល់ថ្ងៃទេ… វាជារឿងចម្លែកណាស់ ក្នុងការដែលឃើញ ការបាញ់ប្រហារគ្នា បែបនេះ»៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា