តូក្យូ ៖ ចំនួនកំណើតថ្មី នៅក្នុងប្រទេសជប៉ុន បានធ្លាក់ចុះ រយៈពេល ១០ឆ្នាំជាប់ៗគ្នា គិតត្រឹមឆ្នាំ ២០២៥ នេះបើតាមទិន្នន័យ ផ្លូវការបង្ហាញឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍។

តូក្យូ ៖ ចំនួនកំណើតថ្មី នៅក្នុងប្រទេសជប៉ុន បានធ្លាក់ចុះ រយៈពេល ១០ឆ្នាំជាប់ៗគ្នា គិតត្រឹមឆ្នាំ ២០២៥ នេះបើតាមទិន្នន័យ ផ្លូវការបង្ហាញឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍។
ទិន្នន័យបឋម របស់ក្រសួងសុខាភិបាល បានបង្ហាញថា ទារកសរុប ចំនួន៧០ម៉ឺន៥ពាន់៨០៩នាក់បានកើត នៅក្នុងប្រទេសជប៉ុន កាលពីឆ្នាំមុន ពោលគឺបន្តធ្លាក់ចុះ ២.១% ធៀបនឹងឆ្នាំ២០២៤។
បញ្ហានេះ ប្រឈមសម្រាប់នាយករដ្ឋមន្ត្រីថ្មីថ្មោង លោកស្រី Sanae Takaichi ។ លោកស្រី Takaichi បាននិយាយ នៅក្នុងសភា កាលពីសប្តាហ៍មុនថា «ការថយចុះអត្រាកំណើត និងចំនួនប្រជាជនធ្លាក់ចុះគឺជាស្ថានភាព នៃភាពអាសន្ន ដ៏ស្ងប់ស្ងាត់ ដែលនឹងបំផ្លាញភាពរឹងមាំ របស់ប្រទេសយើង បន្តិចម្តងៗ»។
បើតាម AFP, ការកើនឡើង នៃ ជនអន្តោប្រវេសន៍ ធ្វើឱ្យចំនួនប្រជាជនជប៉ុន ធ្លាក់ចុះ បូករួមនឹងបញ្ហាពាក់ព័ន្ធ នៅក្នុងទីផ្សារការងារ។ ក្រោមសម្ពាធនេះ គណបក្សរបស់លោកស្រី Takaichi បានប្ដេជ្ញា ចាត់វិធានការតឹងរ៉ឹង លើការធ្វើអន្តោប្រវេសន៍៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
