បរទេស ៖ អ៊ីរ៉ង់បានយកធនធានប្រេង, ឧស្ម័ន និងរ៉ែកម្ររបស់ខ្លួនមកដាក់លើតុចរចា ដើម្បីបន្ទន់ចិត្តសហរដ្ឋអាមេរិកកុំឲ្យផ្ទុះសង្គ្រាម ។ នេះបើតាមការចេញផ្សាយរបស់កាសែត Financial Times កាលពីថ្ងៃព្រហស្បតិ៍ ។

បរទេស ៖ អ៊ីរ៉ង់បានយកធនធានប្រេង, ឧស្ម័ន និងរ៉ែកម្ររបស់ខ្លួនមកដាក់លើតុចរចា ដើម្បីបន្ទន់ចិត្តសហរដ្ឋអាមេរិកកុំឲ្យផ្ទុះសង្គ្រាម ។ នេះបើតាមការចេញផ្សាយរបស់កាសែត Financial Times កាលពីថ្ងៃព្រហស្បតិ៍ ។
កាសែតដដែលបញ្ជាក់ថា អ៊ីរ៉ង់កំពុងផ្តល់ជូននូវការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុជាពិសេសបែបនេះទៅដល់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងគោលបំណងឈានដល់កិច្ចព្រមព្រៀងស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាពិសេសគឺដើម្បីបញ្ចៀសការវាយប្រហាររបស់អាមេរិកមកលើអ៊ីរ៉ង់ ។
ការផ្ដល់ជូនយ៉ាងពិសេសនេះទៀតសោតធ្វើឡើង បន្ទាប់ពីមានរបាយការណ៍ថា អាមេរិកត្រូវបានជំរុញ ឲ្យចូលទៅវិនិយោគ នៅក្នុងឧស្សាហកម្ម ប្រេង និង ឧស្ម័នដ៏ធំ ព្រមទំាំង មានសិទ្ធិរុករករ៉ែ សំខាន់ៗ របស់អ៊ីរ៉ង់ ។
យ៉ាងណា មន្ត្រីអាមេរិកម្នាក់បានប្រាប់កាសែត Financial Times ថា ទីក្រុងវ៉ាស៊ីនតោនមិនទាន់ទទួលបានសំណើសេដ្ឋកិច្ចពីប្រទេសអ៊ីរ៉ង់នៅឡើយទេ ។
យោងតាមទិន្នន័យរបស់អាមេរិក, អ៊ីរ៉ង់កាន់កាប់ស្តុកប្រេងដ៏ធំបំផុតលំដាប់ទី ៣ របស់ពិភពលោក និង មានទុនបម្រុងឧស្ម័នធំជាងគេលំដាប់ទី ២ កាលពីឆ្នាំ ២០២៣ ។
របាយការណ៍ចុងក្រោយនេះត្រូវបានបង្ហាញនៅចំថ្ងៃដែលក្រុមអ្នកចរចារអាមេរិក និងអ៊ីរ៉ង់ បានជួបចរចាគ្នាជុំទី ៣ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីអ៊ីរ៉ង់នៅទីក្រុងហ្សឺណែវប្រទេសស្វីស ។
បើតាម CNA, ភាគីទាំងពីរ បានរាយការណ៍ ពីវឌ្ឍនភាពដ៏សំខាន់ អំឡុងពេលចរចាកាលពីថ្ងៃព្រហស្បតិ៍ ក្រោមការសម្របសម្រួល របស់ប្រទេសអូម៉ង់ ហើយបានឯកភាពណាត់ ជួបគ្នាជាថ្មី នៅទីក្រុងវីយែន នាសប្តាហ៍ក្រោយ ៕
ប្រភពពី Times of Israel, RT, CNA ប្រែសម្រួល ៖ សារ៉ាត

