ឡាប៉ាស់ ៖ យ៉ាងហោចណាស់មនុស្ស ១៥ នាក់បានស្លាប់ និង ៣០ នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីយន្តហោះយោធាដឹកលុយមួយគ្រឿងរបស់បូលីវី បានរត់រអិលធ្លាក់ផ្លូវនៅទីក្រុង El Alto ភាគខាងលិចប្រទេស ។

ឡាប៉ាស់ ៖ យ៉ាងហោចណាស់មនុស្ស ១៥ នាក់បានស្លាប់ និង ៣០ នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីយន្តហោះយោធាដឹកលុយមួយគ្រឿងរបស់បូលីវី បានរត់រអិលធ្លាក់ផ្លូវនៅទីក្រុង El Alto ភាគខាងលិចប្រទេស ។
បើតាម AFP, អាជ្ញាធរអាកាសចរណ៍ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះ C-130 Hercules បាន ចេញដំណើរពីទីក្រុង Santa Cruz ភាគខាងកើត មុនពេលជួបគ្រោះថ្នាក់ ។
យន្តហោះដឹកជញ្ជូនយោធានេះ បានរេចង្កូតធ្លាក់ចេញពីផ្លូវរត់នៅឯអាកាសយានដ្ឋាន អន្តរជាតិ El Alto ហើយបានធ្លាក់ចូលផ្លូវធ្វើដំណើរដ៏មមារញឹកមួយកន្លែង ។
ជាលទ្ធផល វាបានបុកបំផ្លាញរថយន្ត និងឡានដឹកទំនិញ ជាច្រើន គ្រឿង ទើបបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសច្រើន នេះបើតាមប្រភពពីប្រព័ន្ធ ផ្សព្វផ្សាយ ក្នុងស្រុក ។
ភ្លាមៗ ក្រសួងការពារជាតិបូលីវី នៅពុំទាន់ទម្លាយឲ្យដឹងពីមូលហេតុនៃការធ្លាក់យន្តហោះនេះទេ ខណៈដែលការស៊ើបអង្កេតកំពុងដំណើរការ ។
គួរបញ្ជាក់ថា យន្តហោះ C-130 Hercules ផលិតដោយក្រុមហ៊ុន Lockheed Martin មានតម្លៃចន្លោះពី ៧០ ទៅ ១០០លានដុល្លារក្នុងមួយគ្រឿង ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា



