ព្យុងយ៉ាង ៖ លោក គីម ជុងអ៊ុន ដែលជាមេដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះ បានបង្ហាត់កូនស្រីដែលទើបតែមានអាយុ ១៣ទៅ១៤ឆ្នាំ បាញ់កាំភ្លើងវែងនៅទីលានបាញ់កាំភ្លើង ។

ព្យុងយ៉ាង ៖ លោក គីម ជុងអ៊ុន ដែលជាមេដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះ បានបង្ហាត់កូនស្រីដែលទើបតែមានអាយុ ១៣ទៅ១៤ឆ្នាំ បាញ់កាំភ្លើងវែងនៅទីលានបាញ់កាំភ្លើង ។

សកម្មភាពហ្វឹកហាត់បាញ់កាំភ្លើងនេះ កើតឡើងបន្ទាប់ពីលោក គីម ជុងអ៊ុន ទើបតែលើកបន្តុបកូនស្រីបង្កើតឈ្មោះ គីម ជូអេ ឲ្យធ្វើជាអគ្គនាយិកាគ្រប់គ្រងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង ។
បើតាមប្រភពពីចារកម្មសម្ងាត់, តំណែងផ្លូវការនេះ ផ្តល់សិទ្ធិឲ្យយុវតីដែលមានវ័យប្រហែល១៣ឬ១៤ឆ្នាំរូបនេះ ទទួលរបាយការណ៍ពីមេទ័ពធំៗ និងចេញបញ្ជាផ្ទាល់លើប្រតិបត្តិការយោធា ។
ហើយវាក៏ជាសញ្ញាបង្ហាញថា នាងគឺជាបុគ្គលមានអំណាចបំផុតលំដាប់ទីពីរ ក្នុងកម្មវិធីអាវុធនុយក្លេអ៊ែររបស់របបដឹកនាំកូរ៉េខាងជើង បន្ទាប់ពីលោក គីម ជុងអ៊ុន ។
មិនតែប៉ុណ្ណោះ សេវាស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង (NIS) និយាយថា យុវតី ជូអេ ឥឡូវនេះកំពុងត្រូវបានដាក់គោលដៅធំ ជាអ្នកស្នងតំណែងបន្ទាប់របស់កូរ៉េខាងជើងទៀតផង។
អ្នកវិភាគកត់សម្គាល់ថា តួនាទីសាធារណៈដែលកំពុងកើនឡើងរបស់នាង ដូចជាការចូលរួមពិធីរដ្ឋ ការទៅទស្សនាទីតាំងនិមិត្តរូប និងការបង្ហាញខ្លួននៅក្បែរឪពុកជាប្រចាំ បង្ហាញថា របបនេះអាចកំពុងរៀបចំរូបភាពនៃមេដឹកនាំនាពេលអនាគត ក្រោយសាងប្រជាប្រិយភាពឲ្យកូនស្រីរួច ។
បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង, កុមារី គីម ជូអេ បានបង្ហាញខ្លួនជាលើកដំបូង កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ ។ កាលណោះកុមារីរូបនេះ បានអមដំណើរជាមួយលោក គីម ជុងអ៊ុន នៅឯពិធីបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប ICBM ប្រភេទ Hwasong-17 ៕
ប្រភព ៖ AFP និង The Chosen Daily ប្រែសម្រួល ៖ ឈឹម ទីណា

