បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Breaking News ៖សហរដ្ឋអាមេរិក និង អ៊ីស្រាអែល ផ្តើមវាយប្រហារលើ អ៊ីរ៉ង់ ហើយ

Breaking News ៖សហរដ្ឋអាមេរិក និង អ៊ីស្រាអែល ផ្តើមវាយប្រហារលើ អ៊ីរ៉ង់ ហើយ

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចាប់ផ្តើមបើកការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ហើយ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz និងមន្រ្តីអាមេរិកចំនួន ២រូប ។

Advertisement

យោងតាម CNN ចេញផ្សាយថ្ងៃសៅរ៍នេះ, អ៊ីស្រាអែលបានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ខណៈពេលដែលកងទ័ពខ្លួន និងអាមេរិក ចាប់ផ្តើមវាយប្រហារសាជាថ្មីប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ហើយរំពឹងថា នឹងមានការសងសឹកវិញឆាប់ៗនេះពីកងកម្លាំងទីក្រុងតេហេរ៉ង់ ។

ការវាយប្រហារនេះកើតឡើងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រើវោហាសាស្រ្តសម្លុតគំរាមជាច្រើនសប្តាហ៍ ជុំវិញលទ្ធភាពវាយប្រហារអ៊ីរ៉ង់សាជាថ្មីទៀត បើសិនប្រទេសទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ។

ភ្លាមៗ មិនទាន់មានសេចក្តីរាយការណ៍អំពីទំហំខូចខាត ឬមនុស្សស្លាប់ និងរងរបួសនៅឡើយទេ ៕

ប្រភព ៖ CNN ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា