បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ទទូចឲ្យ អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ចរចាបញ្ចប់ជម្លោះ

រុស្ស៊ី ទទូចឲ្យ អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ចរចាបញ្ចប់ជម្លោះ

មូស្គូ ៖ ប្រទេសរុស្ស៊ី នៅថ្ងៃសុក្រ បានអំពាវនាវឲ្យអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន វិលត្រឡប់ទៅរកតុចរចា ដើម្បីបញ្ចប់ការប៉ះទង្គិចគ្នាឆ្លងកាត់ព្រំដែន រវាងប្រទេសទាំងពីរ ។

Advertisement

បន្ថែមពីលើការអំពាវនាវ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Maria Zakharova បានសម្តែងក្ដីបារម្ភ អំពីការកើនឡើងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ រវាងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ។

លោកស្រីថា រុស្ស៊ីមានក្ដីបារម្ភ អំពីការកើនឡើងខ្លាំងនូវការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ ដែលពាក់ព័ន្ធនឹងអង្គភាពកងទ័ពធម្មតា កងទ័ពអាកាស និងអាវុធធុនធ្ងន់ ក្រោយមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសពីភាគីទាំងពីរ ។

លោកស្រី Zakharova បន្ថែមថា រុស្ស៊ីអំពាវនាវឲ្យអាហ្វហ្គានីស្ថាន និងប៉ាគីស្ថានដែលជាមិត្តរបស់យើង បោះបង់ការប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់នេះ ហើយវិលត្រឡប់ទៅកាន់តុចរចាវិញ ដើម្បីដោះស្រាយការខ្វែងគំនិតគ្រប់យ៉ាង តាមរយៈមធ្យោបាយនយោបាយ និងការទូត ។

គួរបញ្ជាក់ថា ការប្រឈមមុខដាក់គ្នាចុងក្រោយនេះ គឺជាសញ្ញានៃការផ្ទុះឡើងនូវជម្លោះដ៏ធ្ងន់ធ្ងរបំផុតមួយ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រវាងប្រទេសជិតខាងទាំងពីរ ។

ការប៉ះទង្គិចគ្នាបានផ្ទុះឡើង បន្ទាប់ពីកងកម្លាំងអាហ្វហ្គានីស្ថាន បានបើកការវាយប្រហារតាមព្រំដែន កាលពីយប់ថ្ងៃព្រហស្បតិ៍ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថាននៅអាហ្វហ្គានីស្ថាន នៅថ្ងៃអាទិត្យ ដែលបានបណ្តាលឲ្យមនុស្សជាច្រើនស្លាប់ ៕

ប្រភព ៖ Anadolu Agency ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា