បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ប្រកាសថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Khamenei ត្រូវបានសម្លាប់ហើយ

លោក ត្រាំ ប្រកាសថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Khamenei ត្រូវបានសម្លាប់ហើយ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមេនី ត្រូវបានសម្លាប់ហើយ ដោយអះអាងថា កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) កំពុងស្វែងរកអភ័យឯកសិទ្ធិពីសហរដ្ឋអាមេរិក ។

Advertisement

លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social ថា លោក ខាមេនី ដែលជាមនុស្សអាក្រក់បំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រ បានទទួលមរណភាពហើយ ។ នេះមិនត្រឹមតែជាយុត្តិធម៌សម្រាប់ប្រជាជនអ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ជនជាតិអាមេរិកដ៏អស្ចារ្យទាំងអស់ និងប្រជាជនមកពីប្រទេសជាច្រើននៅទូទាំងពិភពលោកផងដែរ ដែលត្រូវបានសម្លាប់ដោយលោក ខាមេនី និងក្រុមទំនើងដែលស្រេកឃ្លានឈាមរបស់គាត់ ។

លោក ត្រាំ ដែលមានវ័យ៨០ឆ្នាំរូបនេះបន្ថែមថា មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ មិនអាចគេចផុតពីប្រព័ន្ធស៊ើបការណ៍សម្ងាត់ និងប្រព័ន្ធតាមដានដ៏ទំនើបរបស់អាមេរិកបានទេ ។ លោកថា តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយអ៊ីស្រាអែល មិនថា លោក ខាមេនី ឬមេដឹកនាំអ៊ីរ៉ង់ផ្សេងទៀតឡើយ គឺមិនអាចគេចផុតពីសេចក្តីស្លាប់បានឡើយ ។

បើតាម Fox News, លោក ត្រាំ បន្ថែមថា នេះគឺជាឱកាសដ៏អស្ចារ្យបំផុតសម្រាប់ប្រជាជនអ៊ីរ៉ង់ ក្នុងការដណ្តើមយកប្រទេសរបស់ពួកគេមកវិញ ។ លោកសង្ឃឹមថា កងឆ្មាំបដិវត្តន៍ IRGC និងប៉ូលីសអ៊ីរ៉ង់ នឹងរួមបញ្ចូលគ្នាដោយសន្តិវិធី ជាមួយអ្នកស្នេហាជាតិអ៊ីរ៉ង់ ដើម្បីធ្វើឱ្យប្រទេសមានស្ថិរភាព ។

ប្រធានាធិបតីអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា ការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំ និងច្បាស់លាស់ នឹងបន្ត ដោយគ្មានការរំខានពេញមួយសប្តាហ៍ ឬយូរជាងនេះបើចាំបាច់ ដើម្បីសម្រេចបាននូវគោលបំណងសន្តិភាពរបស់យើងនៅទូទាំងមជ្ឈិមបូព៌ា និងពិភពលោក ។

គួរបញ្ជាក់ថា អាមេរិកបានចាប់ដៃអ៊ីស្រាអែលបើកការវាយប្រហារសាជាថ្មីប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយសារតែភាគីជម្លោះមិនអាចឈានដល់ការចុះកិច្ចព្រមព្រៀងក្នុងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ៕

ប្រភព ៖ Fox News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា