ប៉េកាំង ៖ ប្រទេសចិនបានសម្តែងការព្រួយបារម្ភ អំពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ដោយបានទទូចឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងជំរុញឱ្យគ្រប់ភាគីទាំងអស់ ជៀសវាងបង្កើនភាពតានតឹង ក៏ដូចជាបន្តការសន្ទនា និងការចរចាឡើងវិញ ។

ប៉េកាំង ៖ ប្រទេសចិនបានសម្តែងការព្រួយបារម្ភ អំពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ដោយបានទទូចឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងជំរុញឱ្យគ្រប់ភាគីទាំងអស់ ជៀសវាងបង្កើនភាពតានតឹង ក៏ដូចជាបន្តការសន្ទនា និងការចរចាឡើងវិញ ។
បន្ថែមពីលើការអំពាវនាវ ប្រទេសចិន តាមរយៈក្រសួងការបរទេសរបស់ខ្លួន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃសៅរ៍ថា អធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីរបស់អ៊ីរ៉ង់ គួរតែត្រូវបានគោរព ។
ចំណែកនៅថ្ងៃអាទិត្យនេះ ស្ថានទូតចិនប្រចាំប្រទេសអ៊ីស្រាអែល ក៏បានចេញសេចក្តីជូនដំណឹងមួយ ដោយណែនាំពលរដ្ឋចិននៅទីនោះ ឱ្យភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ឬចាកចេញទៅកាន់ប្រទេសអេហ្ស៊ីប តាមរយៈច្រកព្រំដែនតាបា ។
ការណែនាំនេះ ធ្វើឡើងបន្ទាប់ពីអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់ ក្នុងថ្ងៃសៅរ៍ ដោយកំណត់គោលដៅកម្ទេចទីតាំងយោធារបស់ប្រទេសមួយនេះ ។
បើតាមស៊ីនហួរ, ការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែល បានធ្លាក់ចំសាលាបង្រៀនក្មេងស្រីមួយកន្លែង ក្នុងទីក្រុង Minab ខេត្ត Hormozgan ភាគខាងត្បូងនៃប្រទេសអ៉ីរ៉ង់ បណ្តាលអោយអ្នកស្លាប់កើនដល់ ១៤៨នាក់ និងរបួស ៩៥នាក់។
ចំណែកមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ចំនួន ៤០រូប ក្នុងនោះរួមមានមន្រ្តីសន្តិសុខ និងថ្នាក់ដឹកនាំរដ្ឋាភិបាលពី ៥ទៅ១០នាក់ រួមទាំងមេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមេនី និងរដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ ។
ជាមួយគ្នានេះ រដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសកាន់ទុក្ខទូទាំងប្រទេសរយៈពេល៤០ថ្ងៃ ដើម្បីបង្ហាញពីទុក្ខក្រៀមក្រំនៃការស្លាប់របស់មេដឹកនាំកំពូលអ៊ីរ៉ង់លោក ខាមេនី ៕
ប្រភព ៖ ស៊ីនហួរ និង CNA ប្រែសម្រួល ៖ ឈឹម ទីណា
