បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានាធិបតីអ៊ីរ៉ង់ ហៅការសម្លាប់លោក ខាមេនី ជា “ការប្រកាសង្គ្រាមប្រឆាំងនឹងប្រជាជនមូស្លីម” ទូទាំងពិភពលោក

ប្រធានាធិបតីអ៊ីរ៉ង់ ហៅការសម្លាប់លោក ខាមេនី ជា “ការប្រកាសង្គ្រាមប្រឆាំងនឹងប្រជាជនមូស្លីម” ទូទាំងពិភពលោក

តេហេរ៉ង់ ៖ លោក ម៉ាស៊ូត បេហ្សេស្កៀន ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី១ ខែមិនា បានអះអាងថា ការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតុលា អាលី ខាមេនី ដោយសារថ្វីដៃរួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល គឺជា “ការប្រកាសសង្គ្រាមប្រឆាំងនឹងប្រជាជនមូស្លីម” ។

Advertisement

ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋថា ការធ្វើឃាតអ្នកនយោបាយខ្ពស់បំផុតរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ និងជាមេដឹកនាំដ៏លេចធ្លោម្នាក់ នៃសាសនានិកាយស៊ីអ៊ីតទូទាំងពិភពលោក គឺប្រៀបដូចជាការប្រកាសសង្គ្រាមដោយបើកចំហប្រឆាំងនឹងប្រជាជនមូស្លីម ជាពិសេសប្រឆាំងនឹងពួកនិកាយស៊ីអ៊ីតនៅគ្រប់ទីកន្លែងទូទាំងពិភពលោក ។

លោក បេហ្សេស្កៀន ដែលមានវ័យ៧២ឆ្នាំរូបនេះ បានគូសបញ្ជាក់ថា ក្រុមប្រឹក្សាថ្នាក់ដឹកនាំបណ្ដោះអាសន្នមួយ ដែលត្រូវបានបង្កើតឡើងបន្ទាប់ពីការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក ខាមេនី បានចាប់ផ្តើមការងាររបស់ខ្លួនហើយ ដើម្បីឆ្លើយតបអរិភាពរបស់អាមេរិក និងអ៊ីស្រាអែល ។

បើតាមការលើកឡើងរបស់លោក បេហ្សេស្កៀន, ក្រុមប្រឹក្សាថ្នាក់ដឹកនាំបណ្ដោះអាសន្ន បានចាប់ផ្តើមការងាររបស់ខ្លួនហើយ ហើយយើងនឹងបន្តប្រើប្រាស់កម្លាំងដ៏រឹងមាំទាំងអស់របស់យើង ស្ថិតក្រោមមាគ៌ាដឹកនាំដោយលោក អ៊ីម៉ាម ខូមេនី ដែលជាស្ថាបនិកនៃសាធារណរដ្ឋអ៊ីស្លាម ។ លោកថា យោធាអ៊ីរ៉ង នឹងកំទេចមូលដ្ឋានយោធាសត្រូវឱ្យរលាយសាបសូន្យតែម្តង ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា