បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចប៉ាប អំពាវនាវឱ្យបញ្ចប់ អំពើហិង្សា នៅមជ្ឈិមបូព៌ា

សម្តេចប៉ាប អំពាវនាវឱ្យបញ្ចប់ អំពើហិង្សា នៅមជ្ឈិមបូព៌ា

បុរីវ៉ាទីកង់ ៖ សម្តេចប៉ាប លីអូ ទី១៤ (Leo XIV) កាលពីថ្ងៃអាទិត្យ បានអំពាវនាវឱ្យបញ្ចប់ អំពើហិង្សាកាន់តែរាលដាលខ្លាំង នៅតំបន់មជ្ឈិមបូព៌ា។ ជាការអំពាវនាវ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ដែលបានជំរុញឱ្យមានការវាយបកសងសឹក។

Advertisement

សម្តេច ប៉ាប បានប្រាប់ហ្វូងមនុស្ស នៅទីលាន St Peter’s Square ថា «ប្រឈមមុខនឹងលទ្ធភាពនៃសោកនាដកម្ម ដែលមានសមាមាត្រដ៏ធំសម្បើមមួយ ខ្ញុំសូមអំពាវនាវដល់ភាគីពាក់ព័ន្ធឱ្យទទួលខុសត្រូវ ខាងសីលធម៌ ដើម្បីបញ្ឈប់ការរីករាលដាល នៃអំពើហឹង្សា មុនពេលវាក្លាយជាភាពច្របូកច្របល់ ដែលមិនអាចជួសជុលបាន»។

សម្តេចប៉ាប លីអូ ទី១៤ បន្តថា «ស្ថិរភាព និងសន្តិភាព មិនត្រូវបានស្ថាបនាឡើងដោយការគំរាមកំហែងគ្នាទៅវិញទៅមក ឬ ដោយអាវុធ ដែលសាបព្រោះការបំផ្លិចបំផ្លាញ ការឈឺចាប់ និងការស្លាប់នោះទេ ប៉ុន្តែ មានតែតាមរយៈកិច្ចសន្ទនា សមហេតុផល ពិតប្រាកដ និង ប្រកបដោយការទទួលខុសត្រូវប៉ុណ្ណោះ»។

សម្តេចប៉ាប បានបន្ថែមថា «សូមឲ្យការទូត ស្ដារតួនាទីរបស់ខ្លួនឡើងវិញ ហើយសូមឲ្យប្រយោជន៍ប្រជាជន ត្រូវបានលើកតម្កើង»។

ប្រមុខ នៃ អ្នកកាន់សាសនាកាតូលិក ១.៤ពាន់លាននាក់ របស់ពិភពលោក អង្គនេះ ក៏បានអំពាវនាវឱ្យមានការវិលត្រឡប់ មកវិញ នូវកិច្ចសន្ទនាជាបន្ទាន់ រវាងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ដែលបានប៉ះទង្គិចគ្នា អំឡុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ ដូចគ្នា៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា