បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង់គ្លេស បើកដៃឱ្យ អាមេរិក ប្រើមូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារ អ៊ីរ៉ង់

អង់គ្លេស បើកដៃឱ្យ អាមេរិក ប្រើមូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារ អ៊ីរ៉ង់

ឡុងដ៍ ៖ លោក Keir Starmer នាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេស បានប្រកាសថា ប្រទេសរបស់លោកបានយល់ព្រមបើកដៃឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអង់គ្លេស ធ្វើការវាយប្រហារក្នុងគោលបំណងការពារខ្លួន ដើម្បីកម្ទេចឃ្លាំងស្តុកគ្រាប់មីស៊ីល និងឧបករណ៍បាញ់មីស៊ីលរបស់អ៊ីរ៉ង់នៅមជ្ឈិមបូព៌ា ។

Advertisement

នៅក្នុងសន្ទរកថាជាវីដេអូបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្រ្តី Starmer បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តនេះ គឺដើម្បីគាំទ្រដល់ការការពារខ្លួនជារួមរបស់សម្ព័ន្ធមិត្ត និងការការពារអាយុជីវិតជនជាតិអង់គ្លេស ស្របតាមច្បាប់អន្តរជាតិ ។

មេដឹកនាំអង់គ្លេសរូបនេះ បានសង្កត់ធ្ងន់ថា ការគំរាមកំហែងពីអ៊ីរ៉ង់កំពុងបង្កគ្រោះថ្នាក់ដល់កងកម្លាំងប្រដាប់អាវុធអង់គ្លេស បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់លើមូលដ្ឋានទ័ពមួយក្នុងប្រទេសបារ៉ែនកាលពីថ្ងៃសៅរ៍ ។

លោកថា មធ្យោបាយតែមួយគត់ ដើម្បីបញ្ឈប់ការគំរាមកំហែងរបស់អ៊ីរ៉ង់ គឺត្រូវតែកម្ទេចមីស៊ីលនៅកន្លែងផ្ទុក ឬឧបករណ៍បាញ់បង្ហោះមីស៊ីលផ្ទាល់តែម្តង ។ ប៉ុន្តែលោកបានអះអាងថា អង់គ្លេសមិនបានចូលរួមក្នុងការវាយប្រហារដំបូងលើអ៊ីរ៉ង់ឡើយ ហើយក៏នឹងមិនចូលរួមក្នុងសកម្មភាពវាយលុកណាមួយនៅពេលនេះដែរ ។

ជាមួយគ្នានោះ ប្រទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេស ក៏បានចេញសេចក្តីថ្លែងការណ៍រួមគ្នា បង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការចាត់វិធានការការពារផលប្រយោជន៍របស់ពួកគេ និងសម្ព័ន្ធមិត្តនៅក្នុងតំបន់ឈូងសមុទ្រ ប្រសិនបើចាំបាច់ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា