បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាសែត The Atlantic ៖ គុយបា អាចជាគោលដៅវាយប្រហារបន្ទាប់របស់ អាមេរិក

កាសែត The Atlantic ៖ គុយបា អាចជាគោលដៅវាយប្រហារបន្ទាប់របស់ អាមេរិក

ហាវ៉ាណា៖ ប្រទេសគុយបាអាចនឹងក្លាយជាគោលដៅបន្ទាប់នៃការវាយប្រហាររបស់សហរដ្ឋអាមេរិក បន្ទាប់ពីប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសវ៉េណេស៊ុយអេឡា និងអ៊ីរ៉ង់ ។ នេះបើតាមការចុះផ្សាយដោយកាសែត The Atlantic នៅថ្ងៃចន្ទនេះ ។

Advertisement

កាសែតអាមេរិកមួយនេះ បានរាយការណ៍ដូច្នេះ ដោយយោងតាមប្រភពនានា ដែលបានប្រាប់ថា ថ្នាក់ដឹកនាំអាមេរិកកំពុងពិចារណាធ្វើ ផ្អែកលើលទ្ធផល នៃសកម្មភាពស្រដៀងគ្នា ប្រឆាំងនឹង វេណេស៊ុយអេឡា និង អ៊ីរ៉ង់។

កាសែតអាមេរិកមួយនេះសរសេរថា «លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កំពុងពិចារណាធ្វើសកម្មភាពយោធាទៅលើប្រទេសគុយបា បន្ទាប់ពីជោគជ័យលើ វេណេស៊ុយអេឡា និង អ៊ីរ៉ង់ ។

កាសែតដដែលបញ្ជាក់ថា លោក Trump អាចធ្វើអ្វីបានគ្រប់យ៉ាង ដោយសារតែលោក Trump មើលឃើញខ្លួនឯងថា ជាមេដឹកនាំអាមេរិក សម័យទំនើបដំបូងគេ ដែលអាចបំពេញនូវអ្វី ដែលអ្នកផ្សេងទៀតគ្រាន់តែគិតចង់ធ្វើ តែមិនហ៊ានធ្វើ ។

បើតាមទីភ្នាក់ងារព័ត៌មាន Tass, រដ្ឋបាលរបស់ លោក Trump ជឿថា គម្រោងការផ្តួលរំលំរដ្ឋាភិបាលគុយបា ពិតជាស័ក្តសមនឹងគោលដៅរបស់ខ្លួន ព្រោះថា គម្រោងនេះនឹងពង្រឹងការគ្រប់គ្រងរបស់អាមេរិកនៅក្នុងអឌ្ឍគោលខាងលិច ។

យ៉ាងណា ទីក្រុង វ៉ាស៊ីនតោន កំពុងជ្រើសរើសយកវិធីសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំងលើប្រទេសអាមេរិកឡាទីន មួយនេះ ។

ម្យ៉ាងទៀត សេតវិមានធ្លាប់ព្រមានថា ប្រតិបត្តិការដ៏មានសក្ដានុពលមួយ ប្រឆាំងនឹងគុយបា គឺ ពោរពេញដោយហានិភ័យ ដោយសារតែ អាចបណ្តាលឱ្យមានការហូរចូលជនភៀសខ្លួន ទៅកាន់សហរដ្ឋអាមេរិក ៕

ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា