ម៉ាឌ្រីដ ៖ ប្រទេស អេស្ប៉ាញ បានប្រកាសហាមឃាត់ មិនឲ្យអាមេរិក ប្រើប្រាស់មូលដ្ឋានយោធា ទៅវាយប្រហារលើប្រទេសអ៊ីរ៉ង់។

ម៉ាឌ្រីដ ៖ ប្រទេស អេស្ប៉ាញ បានប្រកាសហាមឃាត់ មិនឲ្យអាមេរិក ប្រើប្រាស់មូលដ្ឋានយោធា ទៅវាយប្រហារលើប្រទេសអ៊ីរ៉ង់។
បើតាមប្រភព, លោក Jose Manuel Albares រដ្ឋមន្ត្រីការបរទេស របស់រដ្ឋនៅអឺរ៉ុបមួយនេះ បានប្រាប់ឲ្យដឹង កាលពីថ្ងៃចន្ទថា «ផ្អែកលើព័ត៌មានទាំងអស់ ដែលខ្ញុំមាន, មូលដ្ឋាននានា មិនត្រូវបានប្រើប្រាស់ សម្រាប់ប្រតិបត្តិការយោធានេះទេ»។
លោក Albares បាននិយាយ ដោយសំដៅទៅលើមូលដ្ឋានទ័ពជើងទឹក Rota និង មូលដ្ឋានទ័ពអាកាស Moron។ លោកបញ្ជាក់បន្ថែមថា រដ្ឋាភិបាលអេស្ប៉ាញ នឹងមិនអនុញ្ញាតឱ្យប្រើប្រាស់មូលដ្ឋានទ័ព លើសពីកិច្ចព្រមព្រៀង ឬ មិនស្របជាមួយអង្គការសហប្រជាជាតិ នោះទេ។
ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានថ្កោលទោស ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ថា ដោយចាត់ទុកថា ជា រឿងអយុត្តិធម៌ និង ជាអន្តរាគមន៍យោធាដ៏គ្រោះថ្នាក់ នៅខាងក្រៅអាណាចក្រ នៃច្បាប់អន្តរជាតិ និង ជាការចាកឆ្ងាយពីគោលនយោបាយ របស់សហរដ្ឋអាមេរិក។
បើតាម Al Jazeera, ជំហររបស់អេស្ប៉ាញ ហាក់ផ្ទុយពីបណ្តាប្រទេសធំៗ នៅអឺរ៉ុប ក្នុងនោះ អង់គ្លេសប្រកាសបើកដៃ ឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ព ខណៈបារាំង និង អាល្លឺម៉ង់ ក៏ត្រៀមធ្វើ ដូចគ្នា៕
ប្រភពពី Al Jazeera ប្រែសម្រួល ៖ សារ៉ាត
