បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌូនេស៊ី ប្រកាសចូលខ្លួន ទៅសម្របសម្រួល ជម្លោះអាមេរិកនិងអ៊ីរ៉ង់

ឥណ្ឌូនេស៊ី ប្រកាសចូលខ្លួន ទៅសម្របសម្រួល ជម្លោះអាមេរិកនិងអ៊ីរ៉ង់

ហ្សាកាតា ៖ ប្រទេស ឥណ្ឌូនេស៊ី បានប្រកាស ចូលខ្លួនទៅសម្របសម្រួល ជម្លោះប្រដាប់អាវុធដ៏គ្រោះថ្នាក់ រវាងអាមេរិក និងអ៊ីរ៉ង់។ អ្នកជំនាញថា ជាជំហរដ៏ក្លាហាន តែ មិនប្រាកដនិយម។

Advertisement

ក្រសួងការបរទេស ឥណ្ឌូនេស៊ី បានប្រកាស លើបណ្តាញសង្គម X កាលពីថ្ងៃសៅរ៍ ថា ប្រធានាធិបតី Prabowo Subianto បានត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្របសម្រួលកិច្ចសន្ទនា ដើម្បីជួយស្ដារបរិយាកាស សន្តិសុខ និង ស្ថិរភាព»។ ប៉ុន្តែ ជាការប្រកាស នៅមុនពេលលេចលឺដំណឹង អំពីមរណៈភាពរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ ដែលបានរុញច្រានស្ថានការណ៍ កាន់តែក្តៅគកគុក នោះ។

បើតាម CNA, ការផ្តល់ជូន របស់ឥណ្ឌូនេស៊ី ក្នុងការសម្រុះសម្រួលជម្លោះ រវាងអាមេរិកនិងអ៊ីរ៉ង់ត្រូវបានគេមើលឃើញថា ជាសកម្មភាពដ៏ក្លាហាន ក៏ប៉ុន្តែ មិនមានភាពប្រាកដនិយម។

ថ្លែងប្រាប់ទូរទស្សន៍សិង្ហបុរី មួយនេះ លោក Akbar Kurnia Putra អ្នកជំនាញច្បាប់អន្តរជាតិនៃសាកលវិទ្យាល័យ Jambi បានហៅការផ្តល់ជូន របស់លោក Prabowo ក្នុងការសម្រុះសម្រួល ជាចលនាការទូតដ៏ក្លាហាន ដោយលោកកត់សម្គាល់ពីការឆ្លើយតប កន្លងមក របស់ឥណ្ឌូនេស៊ីចំពោះជម្លោះពិភពលោក។ លោក Akbar ជឿជាក់ថា សំណើនេះ គឺជាការប៉ុនប៉ងជាក់ស្តែងរបស់ឥណ្ឌូនេស៊ី ក្នុងការផ្សារភ្ជាប់ មហាអំណាចធំៗ ដែលជាប់គាំងក្នុងជម្លោះ។

លោកថា ប្រសិនបើការផ្តល់ជូននេះ ត្រូវបានទទួលយក វាអាចជាពេលវេលាពង្រឹងតួនាទីរបស់ឥណ្ឌូនេស៊ី ក្នុងនាមជាអ្នកលេងសាកល ប្រកបដោយការស្ថាបនា ជាមួយនឹង គោលនយោបាយការបរទេស សេរី និង សកម្ម។ យ៉ាងណា លោក ថា មិនមែនគ្រាន់តែជាវោហាសាស្ត្រ ប៉ុណ្ណោះទេ ប៉ុន្តែ ជាសកម្មភាពជាក់ស្តែង។

ជាមួយគ្នានេះ លោក Dino Patti Djalal អតីតអនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី និង ជាអតីតឯកអគ្គរដ្ឋទូត ប្រចាំអាមេរិក យល់ថា ទីក្រុងវ៉ាស៊ីនតោន កម្រនឹងយល់ព្រមចំពោះការសម្រុះសម្រួល ពីភាគីទីបី នៅក្នុងជម្លោះរបស់ខ្លួន ដូចនេះ លោកគិតថា សំណើនេះ មិនប្រាកដប្រជា៕

ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា