អ.ស.ប ៖ អង្គការសហប្រជាជាតិ បានចេញមុខអំពាវនាវសាជាថ្មីទៅកាន់អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ឱ្យបញ្ឈប់ការប្រយុទ្ធគ្នាឆ្លងព្រំដែន ហើយទទូចឱ្យភាគីទាំងពីរគោរពតាមកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ ដើម្បីការពារជនស៊ីវិល ។

បើតាមស៊ីនហួរចេញផ្សាយថ្ងៃទី៣ ខែមិនា, អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stephane Dujarric បានប្រាប់សន្និសិទសារព័ត៌មានថា ការរឹតបន្តឹងលើចលនានៅតំបន់ព្រំដែនដោយសារតែជម្លោះប្រដាប់អាវុធរវាងប្រទេសទាំងពីរ បានកាត់បន្ថយសមត្ថភាពរបស់ភ្នាក់ងារមនុស្សធម៌ និងដៃគូ ក្នុងការផ្តល់ជំនួយសង្គ្រោះជីវិត និងជំនួយផ្សេងទៀតក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតពីការប្រយុទ្ធគ្នា ។
លោក Dujarric បានសង្កត់ធ្ងន់ថា បេសកកម្មយូអិន ដែលអនុវត្តតាមអាណត្តិក្រុមប្រឹក្សាសន្តិសុខរបស់ខ្លួន បានកត់ត្រាជនស៊ីវិលចំនួន ១២៣នាក់បានស្លាប់ និងរងរបួសនៅអាហ្វហ្គានីស្ថាន ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ក្នុងនោះមនុស្ស ៣៤នាក់ស្លាប់ និង ៨៩នាក់របួស ។
សូមរម្លឹកថា ជម្លោះរវាងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន បានផ្ទុះឡើងបន្ទាប់ពីមានអរិភាពអស់រយៈពេលជាច្រើនខែរវាងប្រទេសទាំងពីរ ។ ការប៉ះទង្គិចគ្នាធ្ងន់ធ្ងរចុងក្រោយ គឺនៅក្នុងខែតុលាឆ្នាំមុន ក្រោយមានបទឈប់បាញ់ដ៏ផុយស្រួយមួយដែលសម្របសម្រួលដោយតួកគី និងកាតា ។ ប៉ាគីស្ថានចោទប្រកាន់រដ្ឋាភិបាលតាលីបង់អាហ្វហ្គានីស្ថានថា បានគាំទ្រ “ភេរវករប្រឆាំងប៉ាគីស្ថាន” ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា