បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បារាំង ចាប់ដៃ ចិន ពន្លត់ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា

បារាំង ចាប់ដៃ ចិន ពន្លត់ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា

ប៉ារីស ៖ អ្នកការទូតកំពូល របស់បារាំង និយាយថា ប្រទេសរបស់ខ្លួនបានយល់ព្រមធ្វើការសហការជាមួយប្រទេសចិន ចូលទៅពន្លត់ភ្លើងសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា។

Advertisement

លោក Jean-Noel Barrot រដ្ឋមន្ត្រីការបរទេសបារាំង បាននិយាយបែបនេះ បន្ទាប់ពីមានកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីចិន លោក Wang Yi។ លោក Jean-Noel Barrot បានប្រាប់ រដ្ឋមន្ត្រីការបរទេសចិនថា ប្រទេសបារាំងបានយល់ព្រមធ្វើការ ជាមួយទីក្រុងប៉េកាំង ដើម្បីកាត់បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា។

លោក Barrot បញ្ជាក់ដែរថា ប្រតិបត្តិការយោធាអាមេរិក និងអ៊ីស្រាអែល គឺ គ្មានការចូលរួមពីប្រទេសបារាំងនោះទេ ហើយលោក អះអាងថា ជាទំនួលខុសត្រូវរបស់ប្រទេសនីមួយៗ ក្នុងការផ្តល់អាទិភាព ដល់ស្ថាប័នអន្តរជាតិ សម្រាប់ការដោះស្រាយជម្លោះ។

បើតាម Anadolu, ភាពតានតឹងកំពុងឡើងកម្តៅ ពាសពេញតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីថ្ងៃសៅរ៍ ចុងសប្តាហ៍ នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចាប់ផ្តើមការវាយប្រហារតាមអាកាស ទៅលើប្រទេសអ៊ីរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូលរបស់សាធារណរដ្ឋឥស្លាមមួយនេះ គឺ លោក Ali Khamenei ខណៈដែលមនុស្ស ៧៨៦នាក់ ផ្សេងទៀត បានស្លាប់បាត់បង់ជីវិត។

ទីក្រុង តេហេរ៉ង់ ឆ្លើយតបវិញ ជាមួយនឹងការវាយប្រហារសងសឹក ដោយបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និង កាំជ្រួច មីស៊ីល តម្រង់គោលដៅ ទៅលើអ៊ីស្រាអែល និងទីតាំងដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក ពោលគឺ នៅក្នុងបណ្តាប្រទេសឈូងសមុទ្រ ដែលបណ្តាលឱ្យមានអ្នកស្លាប់ ជាច្រើននាក់៕

ប្រភពពី Anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា