បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាប្រាប់ អ.ស.ប ថា ពលរដ្ឋខ្មែរនៅតាមព្រំដែនរងទុក្ខដោយការរាយបន្លាលួស និងទូកុងតឺន័រយោធាថៃ

កម្ពុជាប្រាប់ អ.ស.ប ថា ពលរដ្ឋខ្មែរនៅតាមព្រំដែនរងទុក្ខដោយការរាយបន្លាលួស និងទូកុងតឺន័រយោធាថៃ

ភ្នំពេញ៖ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ(អ.ស.ប) នៅទីក្រុងហ្សឺណែវ ឯកឧត្តម អ៊ិន តារា បានប្រាប់​អ.ស.ប ថា ខ្សែរលួសបន្លា និងទូកុងតឺន័រ នៅតែបន្តរារាំងការចូលទៅកាន់ផ្ទះ និងភូមិរបស់ជនស៊ីវិលខ្មែរនៅតាមព្រំដែន។

Advertisement

នៅក្នុងបទអន្តរាគមន៍សម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីថ្ងៃទី២ ខែមីនា ឯកឧត្តម អ៊ិន តារាសង្កត់ធ្ងន់ថា បញ្ហានេះធ្វើឱ្យការវិលត្រឡប់ដោយសុវត្ថិភាព និងមានកិត្តិយសកាន់តែពិបាក និងបន្ថែមការរងទុក្ខរបស់ជនស៊ីវិល។
ឯកឧត្តម លើកឡើងថា ចាប់តាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានអនុវត្តប្រតិបត្តិការយោធា​បន្ត​បន្ទាប់នៅតាមផ្នែកជាច្រើននៃតំបន់ព្រំដែន បណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរដល់សហគមន៍ស៊ីវិល និងការរំលោភចូលដែន​អធិបតេយ្យភាពរបស់កម្ពុជា ហើយការណ៍នេះ បានបង្កផលប៉ះពាល់យ៉ាធ្ងន់ធ្ងរដូចជា ការបាត់បង់ជីវិតស៊ីវិល ការបំផ្លាញលំនៅ​ឋាន និងហេដ្ឋារចនាសម្ព័ន្ធ ការលួចប្លន់ ការបង្ខំឱ្យចាកចេញ និងការផ្លាស់ទីលំនៅទ្រង់ទ្រាយធំ។

ជាមួយគ្នានេះ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវដល់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ឱ្យលើកតម្កើង​ច្បាប់លើសការប្រើប្រាស់កម្លាំង និងចាត់វិធានការឱ្យបានមុតមាំ ដោយគូសបញ្ជាក់ថា មានតែតាមរយៈការគោរពអធិបតេយ្យភាព ការទទួលខុសត្រូវចំពោះការរំលោភច្បាប់ និងសកម្មភាពពហុភាគីដែលមានគោលការណ៍ប៉ុណ្ណោះ ទើបអាចការពារសេចក្តី​ថ្លៃថ្នូរមនុស្សជាតិ និងធ្វើឱ្យសន្តិភាពមានភាពចីរភាពបាន។

គិតត្រឹមថ្ងៃទី២ ខែកុម្ភៈ មានប្រជាពលរដ្ឋខ្មែរដែលជាជនភៀសសឹកចំនួន ៤៩.៣៣១នាក់ ដែលនៅមិនទាន់អាចវិលត្រឡប់​ទៅលំឋាន ដោយសារការឈ្លានកាន់កាប់រាយបន្លាលួស ដាក់ទូកុងតឺន័ររបស់យោធាថៃ ទោះជាកម្ពុជា និងថៃឯកភាពគ្នា​មានបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ក៏ដោយ៕

ដោយ៖សេង បារាំង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា