ម៉ានីល ៖ លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ប្រធានាធិបតីនៃប្រទេសហ្វីលីពីន នៅថ្ងៃទី៣ ខែមិនា បានសម្តែងការគាំទ្រ ចំពោះការអំពាវនាវឱ្យមានបទឈប់បាញ់ ក្នុងចំណោមប្រទេសដែលពាក់ព័ន្ធនឹងជម្លោះនៅមជ្ឈិមបូព៌ា ។

ម៉ានីល ៖ លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ប្រធានាធិបតីនៃប្រទេសហ្វីលីពីន នៅថ្ងៃទី៣ ខែមិនា បានសម្តែងការគាំទ្រ ចំពោះការអំពាវនាវឱ្យមានបទឈប់បាញ់ ក្នុងចំណោមប្រទេសដែលពាក់ព័ន្ធនឹងជម្លោះនៅមជ្ឈិមបូព៌ា ។
លោកប្រធានាធិបតី ម៉ាកូស និយាយថា ទោះបីហ្វីលីពីនមិនស្ថិតក្នុងជំហរ ដើម្បីអំពាវនាវជាផ្លូវការឱ្យមានបទឈប់បាញ់ក៏ដោយ តែហ្វីលីពីននៅតែមានសុទិដ្ឋិនិយម អំពីដំណោះស្រាយភ្លាមៗ និងសន្តិភាពចំពោះសង្គ្រាមនេះ ។
លោក ម៉ាកូស ដែលមានវ័យ៦៩ឆ្នាំរូបនេះ ក៏បានបង្ហាញការព្រួយបារម្ភ អំពីសុវត្ថិភាពរបស់ប្រជាជនហ្វីលីពីន ដែលជាប់គាំងក្នុងជម្លោះនៅមជ្ឈិមបូព៌ាផងដែរ ។
បើតាមលោក ម៉ាកូស, ជនជាតិហ្វីលីពីនជាង ១.៤០០នាក់បានស្នើសុំការធ្វើមាតុភូមិនិវត្តន៍ពីតំបន់មជ្ឈិមបូព៌ា ខណៈដែលភាពតានតឹងនៅតែបន្តកើនឡើងនៅក្នុងតំបន់នោះ ។
លោកថា រដ្ឋាភិបាលមិនអាចបន្តការធ្វើមាតុភូមិនិវត្តន៍នៅពេលនេះបានទេ ដោយសារតែការបិទដែនអាកាស និងអាកាសយានដ្ឋាន ហើយការជម្លៀសចេញពីដីគោក ក៏មានហានិភ័យធ្ងន់ធ្ងរផងដែរ ។
ជាការឆ្លើយតប ប្រជាជនហ្វីលីពីននៅអ៊ីស្រាអែល និងតំបន់ដែលរងផលប៉ះពាល់ផ្សេងទៀត ត្រូវបានណែនាំឱ្យស្វែងរកជម្រកសុវត្ថិភាព និងស្នាក់នៅក្នុងផ្ទះជាបណ្តោះអាសន្ន ។ ប្រជាជនហ្វីលីពីនប្រហែល ២,៥លាននាក់រស់នៅ និងធ្វើការនៅទូទាំងមជ្ឈិមបូព៌ា ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា
