បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ប្រាប់ឲ្យ អ៊ីស្រាអែល ឈប់វាយប្រហារ អ៊ីរ៉ង់ ជាបន្ទាន់

ចិន ប្រាប់ឲ្យ អ៊ីស្រាអែល ឈប់វាយប្រហារ អ៊ីរ៉ង់ ជាបន្ទាន់

ប៉េកាំង ៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់សមភាគីអ៊ីស្រាអែល លោក Gideon Saar នៅថ្ងៃទី៣ ខែមីនា ថា ចិនប្រឆាំងដាច់ខាត ចំពោះការវាយប្រហារដោយយោធារបស់អ៊ីស្រាអែល និងអាមេរិកប្រឆាំងអ៊ីរ៉ង់ ហើយទាមទារឱ្យមានការបញ្ឈប់អរិភាពជាបន្ទាន់ ។

Advertisement

បើតាមក្រសួងការបរទេសចិន, អំឡុងការសន្ទនាតាមទូរស័ព្ទ លោក Wang បានប្រាប់លោក Saar ថា ការប្រើប្រាស់កម្លាំងយោធា មិនអាចដោះស្រាយបញ្ហាទេ ។

ផ្ទុយទៅវិញ វាមានតែបង្កើតបញ្ហាថ្មីៗ និងបន្សល់ទុកផលវិបាកធ្ងន់ធ្ងររយៈពេលវែងប៉ុណ្ណោះ ។ លោកថា តម្លៃពិតនៃអំណាចយោធា មិនមែនស្ថិតនៅលើសមរភូមិនោះទេ ប៉ុន្តែស្ថិតនៅក្នុងការទប់ស្កាត់សង្គ្រាម ។

លោក Wang បានប្រាប់លោក Saar ទៀតថា ចិនជឿជាក់លើការដោះស្រាយបញ្ហាអន្តរជាតិ និងតំបន់ តាមរយៈការសន្ទនា និងការចរចា ហើយនឹងបន្តដើរតួនាទីស្ថាបនា ក្នុងការបន្ធូរបន្ថយស្ថានការណ៍តានតឹង ។

ទោះបីជាយ៉ាងណា លោក Wang មិនបាននិយាយទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ទេ ចាប់តាំងពីអាមេរិក និងអ៊ីស្រាអែលរួមដៃគ្នាវាយប្រហារអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ពោលគឺក្រោយពេលមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ស្ថិតក្នុងចំណោមមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយចំនួន ដែលត្រូវបានសម្លាប់ ។

សង្គ្រាមនេះ បានឆាបឆេះទូទាំងទីក្រុងតេហេរ៉ង់ របស់អ៊ីរ៉ង់ និងបេរូត របស់លីបង់ កាលពីថ្ងៃទី៣ ខែមីនា ខណៈដែលទីផ្សារហិរញ្ញវត្ថុជុំវិញពិភពលោកបានដាំក្បាលចុះ ហើយមានការរំពឹងទុកថា វានឹងបង្កការរំខានយូរអង្វែងដល់ការផ្គត់ផ្គង់ថាមពលសកល ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា