អូតាវ៉ា ៖ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney អះអាងថា លោកស្តាយក្រោយ ដែលបាននិយាយគាំទ្រ ឲ្យអាមេរិក វាយប្រហារលើប្រទេសអ៊ីរ៉ង់ ។

អូតាវ៉ា ៖ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney អះអាងថា លោកស្តាយក្រោយ ដែលបាននិយាយគាំទ្រ ឲ្យអាមេរិក វាយប្រហារលើប្រទេសអ៊ីរ៉ង់ ។
លោក Carney បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងស៊ីដនី អំឡុងពេលបំពេញទស្សនកិច្ច ទៅកាន់ប្រទេសអូស្ត្រាលី កាលពីថ្ងៃពុធថា «យើងទទួលយកជំហរនេះ ដោយការសោកស្តាយ ពីព្រោះ ជម្លោះបច្ចុប្បន្ន គឺជាឧទាហរណ៍មួយទៀត នៃការបរាជ័យ នៅក្នុងសណ្តាប់ធ្នាប់អន្តរជាតិ» ។
លោក Carney បន្ថែម ដោយចោទប្រកាន់ចំៗ ថា សហរដ្ឋអាមេរិក និង អ៊ីស្រាអែល បានធ្វើសកម្មភាពទាំងនេះ ដោយមិនចូលរួមសហការ ជាមួយអង្គការសហប្រជាជាតិ ឬ មិនពិគ្រោះយោបល់ ជាមួយបណ្តាសម្ព័ន្ធមិត្ត រួមទាំង កាណាដា ផងដែរ»។
បើតាម BBC , សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍។ អ៊ីរ៉ង់បានឆ្លើយតបវិញ ដោយការបាញ់មីស៊ីល និងបញ្ជាយន្តហោះគ្មានមនុស្សបើក បើកការវាយប្រហារ ទៅកាន់ប្រទេសអ៊ីស្រាអែល និង បណ្តាប្រទេសឈូងសមុទ្រ ដែលជាសម្ព័ន្ធមិត្ត ជាមួយនឹងអាមេរិក។
គួររម្លឹកថា បន្ទាប់ពីចាប់ផ្តើមផ្ទុះសង្គ្រាម កាលពីថ្ងៃទី២៨ ខែកុម្ភៈ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានប្រកាសភ្លាមៗ បង្ហាញពីការគាំទ្រ ចំពោះការវាយប្រហារ របស់អ៊ីស្រាអែល និងអាមេរិក ទៅលើប្រទេសអ៊ីរ៉ង់។
លោក បង្ហាញជំហរ នាពេលនោះ ថា ទីក្រុងតេហេរ៉ង់ សមនឹងរងការវាយប្រហារ ព្រោះ បានបរាជ័យ ក្នុងការបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយ សាធារណរដ្ឋស្លាមមួយនេះ មិនបានបញ្ឈប់ការគាំទ្រ ដល់ក្រុមសកម្មប្រយុទ្ធ៕
ប្រភពពី BBC ប្រែសម្រួល ៖ សារ៉ាត
