វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានប្រើប្រាស់មីស៊ីល torpedo ដ៏សាហាវបំផុតរបស់ខ្លួនជាលើកដំបូង ចាប់តាំងពីសង្គ្រាមលោកលើកទី២ បាញ់ចេញពីនាវាមុជទឹកត្រឹមតែមួយគ្រាប់ប៉ុណ្ណោះ អាចកម្ទេចនាវាចម្បាំងអ៊ីរ៉ង់ដ៏មានតម្លៃមួយគ្រឿងបានយ៉ាងងាយ ។

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានប្រើប្រាស់មីស៊ីល torpedo ដ៏សាហាវបំផុតរបស់ខ្លួនជាលើកដំបូង ចាប់តាំងពីសង្គ្រាមលោកលើកទី២ បាញ់ចេញពីនាវាមុជទឹកត្រឹមតែមួយគ្រាប់ប៉ុណ្ណោះ អាចកម្ទេចនាវាចម្បាំងអ៊ីរ៉ង់ដ៏មានតម្លៃមួយគ្រឿងបានយ៉ាងងាយ ។
រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក លោក ភីត ហេកសេត បាននិយាយនៅថ្ងៃទី៤ ខែមិនា ថា នាវាមុជទឹកអាមេរិកបានបាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់ IRIS Dena មួយគ្រឿង នៅក្បែរឆ្នេរសមុទ្រភាគខាងត្បូងស្រីលង្កា ដោយប្រើប្រាស់មីស៊ីលតូពីដូ (Torpedo) ដែលលោកចាត់ទុកថា ជា «ការស្លាប់ដោយស្ងៀមស្ងាត់បំផុត» ។
លោក ហេកសេត បានប្រាប់អ្នកសារព័ត៌មានថា កងទ័ពជើងទឹកអាមេរិកបានបាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់ឈ្មោះថា សូឡៃមេនី ជាការដាក់ឈ្មោះតាមលោកឧត្តមសេនីយ៍ កាហ្ស៊ឹម សូឡៃមេនី មេទ័ពធំមួយរូបក្នុងជួរកងឆ្មាំបដិវត្ត៍អ៊ីរ៉ង់ ដែលអាមេរិកបានសម្លាប់កាលពីខែមករា ឆ្នាំ២០២០ អំឡុងអាណត្តិដំបូងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។
បើតាមអនុរដ្ឋមន្ត្រីការបរទេសស្រីលង្កា, មនុស្សយ៉ាងហោចណាស់ ៨០នាក់ បានស្លាបក្នុងហេតុការណ៍បាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់ នៅពេលដែលនាវារងគ្រោះកំពុងធ្វើដំណើរត្រឡប់ពីឥណ្ឌាឆ្ពោះទៅអ៊ីរ៉ង់វិញ បន្ទាប់ពីទើបបញ្ចប់ការចូលរួមសមយុទ្ធកងទ័ពជើងទឹកនៅតំបន់ឈូងសមុទ្រ Bengal ចន្លោះថ្ងៃទី១៨ ដល់២៥ ខែកុម្ភៈ ។
យោងតាមសារព័ត៌មាន Fox News, សង្គ្រាមនៅមជ្ឈិមបូព៌ានេះ បានសម្លាប់មនុស្សច្រើនជាង ១,០០០នាក់នៅអ៊ីរ៉ង់ និងរាប់សិបនាក់នៅលីបង់ ខណៈដែលមន្ត្រីអាមេរិកនិយាយថា ទាហានរបស់ខ្លួនចំនួន ៦នាក់ក៏បានពលីផងដែរ ៕
ប្រភព ៖ Fox News ប្រែសម្រួល ៖ ឈឹម ទីណា



