បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពលរដ្ឋធ្វើបុណ្យរំលឹកឧទ្ទឹសដល់សត្វដំរី ដែលស្លាប់ដោយសារអំបែងគ្រាប់ផ្លោងថៃនៅខេត្តព្រះវិហារ

ពលរដ្ឋធ្វើបុណ្យរំលឹកឧទ្ទឹសដល់សត្វដំរី ដែលស្លាប់ដោយសារអំបែងគ្រាប់ផ្លោងថៃនៅខេត្តព្រះវិហារ

អាជ្ញាធរ និងពលរដ្ឋបានរួមគ្នាធ្វើបុណ្យ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធសត្វដំរី មេ និងកូនចំនួន ២ក្បាល ដែលបានស្លាប់កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥ ដោយសារអំបែងគ្រាប់ផ្លោងរបស់កងទ័ពថៃ។

Advertisement

គួររំលឹកថា ដំរីព្រៃញីមួយក្បាល និងកូនទើបកើតមួយក្បាលត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងទឹកអូរ នៅចំណុចអូរស្កាច ក្នុងដែនជម្រកសត្វព្រៃ «ព្រះរការ-ឆែប» ខេត្តព្រះវិហារ បន្ទាប់ពីត្រូវរបួសកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។

តាមការត្រួតពិនិត្យ និងវាស់វែងជាក់ស្តែង ក្រុមអ្នកត្រួតពិនិត្យបានរកឃើញដែរថា នៅលើរាងកាយដំរីមេនេះ មានស្នាមមុខរបួសចំនួន ២កន្លែងជិតគ្នា ដែលមុខរបួសនីមួយៗ មានប្រវែង ១៣សង់ទីម៉ែត្រ ទទឹង ៥សង់ទីម៉ែត្រ និងជម្រៅ ២០សង់ទីម៉ែត្រ។

ក្រុមអ្នកពិនិត្យបញ្ជាក់ដែរថា សាកសពដំរីមេ មានអាយុប្រហែល៤០ឆ្នាំ ទំងន់ប្រមាណ ២ ៥០០គីឡូក្រាម ប្រវែងពីស្មារមុខដល់គូទ ២៧០សង់ទីម៉ែត្រ និងប្រមោយមានប្រវែង ១៣០សង់ទីម៉ែត្រ។

ក្រសួងបរិស្ថានបានឱ្យដឹងថា ពិធីបុណ្យឱ្យដំរីមេ និងកូននេះធ្វើឡើងនៅថ្ងៃទី២-៣ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់មន្ទីបរិស្ថានខេត្តព្រះវិហារ និងពលរដ្ឋជាសមាជិកក្រុមស្នូលបណ្តាញព្រៃព្រះរកា។ ក្នុងពិធីនេះ មានមនុស្សចូលរួមប្រមាណជាង២០០នាក់ ដោយបង្ហាញការសោកស្តាយ និងអាណិតអាសូរយ៉ាងខ្លាំងដល់ដំរិដែលជាសត្វដ៏កម្របំផុត។

ប្រភពខាងលើនេះបានបញ្ជាក់ថា ក្រៅពីធ្វើបុណ្យឱ្យសត្វដំរី ប្រជាពលរដ្ឋ និងអាជ្ញាធរក៏បានធ្វើពិធីបុណ្យរំលឹក និងបុណ្យបំបួសដើមឈើ ដែលជាប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច រស់នៅក្នុងព្រៃតំបន់ការពារធម្មជាតិ តាំងពីយូរលង់ណាស់មកហើយផងដែរ។

យោងតាមការសិក្សាស្រាវជ្រាវ ដំរីព្រៃក្នុងដែនជម្រកសត្វព្រៃព្រះរការ-ឆែប ខេត្តព្រះវិហារ មានចំនួនចន្លោះពី១៥-២០ក្បាល។ ពួកវាធ្វើដំណើររកស៊ីជាក្រុម ឆ្លងកាត់ពីប្រទេសកម្ពុជាទៅឡាវ និងថៃ (ទៅមក)។ មន្រ្តីជំនាញក្រសួងបរិស្ថានមានគម្រោងរក្សាទុកគ្រោងឆ្អឹងដំរី ធ្វើជាសំណាក និងរៀបចំទុកដាក់រឿងរាវសម្រាប់ការសិក្សាស្រាវជ្រាវបន្ត៕

ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា