បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ឆ្លៀតបើកប្រតិបត្តិការយោធានៅ អេក្វាទ័រ ទោះជាប់ដៃក្នុងសង្គ្រាមមជ្ឈិមបូព៌ា

អាមេរិក ឆ្លៀតបើកប្រតិបត្តិការយោធានៅ អេក្វាទ័រ ទោះជាប់ដៃក្នុងសង្គ្រាមមជ្ឈិមបូព៌ា

គីតូ ៖ ទោះបីជាប់ដៃច្បាំងក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ាក៏ដោយ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានចាប់ដៃសហការជាមួយកងកម្លាំងរដ្ឋាភិបាលអេក្វាទ័រ ដើម្បីរួមគ្នាបើកប្រតិបត្តិការយោធាប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ ។

Advertisement

បើតាមសារព័ត៌មាន Al Jazeera ចេញផ្សាយថ្ងៃទី៥ ខែមិនា, កិច្ចសហការនេះ ជាផ្នែកមួយនៃការជំរុញកាន់តែទូលំទូលាយរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅក្នុងការបោសសម្អាតបណ្តាញឧក្រិដ្ឋជន និងក្រុមជួញដូរគ្រឿងញៀននៅតំបន់អាមេរិកឡាទីន ។

លោកឧត្តមសេនីយ៍ Francis Donovan មេបញ្ជាការកំពូលដែលត្រួតពិនិត្យកងកម្លាំងអាមេរិកនៅអាមេរិកឡាទីន និយាយថា នៅថ្ងៃទី៣ ខែមិនា កម្លាំងយោធាអាមេរិក និងអេក្វាទ័រ បានបើកប្រតិបត្តិការរួមគ្នាមួយ ក្នុងគោលបំណងបោសសម្អាតអង្គការភេរវកម្មដែលបានកំណត់នៅក្នុងប្រទេសអេក្វាឌ័រ ។

លោកថា ប្រតិបត្តិការទាំងនេះ គឺជាសារដ៏មានឥទ្ធិពលមួយបង្ហាញពីការប្តេជ្ញាចិត្តរបស់ដៃគូនៅអាមេរិកឡាទីន និងតំបន់ការ៉ាប៊ីន ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយនៃភេរវកម្មគ្រឿងញៀន ។

ដោយឡែក នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt បានសាទរចំពោះប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអេក្វាទ័រ ។

លោកស្រីថា រួមគ្នា… យើងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីប្រឈមមុខនឹងក្រុមភេរវករគ្រឿងញៀន ដែលបានបង្កអំពើភេរវកម្ម និងហិង្សា ព្រមទាំងអំពើពុករលួយជាយូរមកហើយ លើប្រជាពលរដ្ឋនៅទូទាំងអឌ្ឍគោល ។

គួរបញ្ជាក់ថា អាមេរិកបានបើកការវាយប្រហារតាមផ្លូវអាកាសចំនួន ៤៤លើក ប្រឆាំងនឹងទូកដែលខ្លួនចោទប្រកាន់ពីបទរត់ពន្ធគ្រឿងញៀន និងនាវាជាច្រើនផ្សេងទៀតនៅដែនសមុទ្រការ៉ាប៊ីន និងមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត ដែលជាលទ្ធផល មនុស្សចំនួន ១៥០នាក់ត្រូវបានសម្លាប់ ៕

ប្រភព ៖ Al Jazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា