បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ សរសើរការអភិវឌ្ឍរបស់ប្រទេសកម្ពុជា

មន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ សរសើរការអភិវឌ្ឍរបស់ប្រទេសកម្ពុជា

ភ្នំពេញ៖ សមាជិកក្រុមប្រឹក្សាភិបាលនៃគណបក្សជម្រើសថ្មីសម្រាប់អាល្លឺម៉ង់ (AfD) មូលដ្ឋានប្រចាំទីក្រុង Karlsruhe ប្រទេសអាល្លឺម៉ង់ បានសរសើរចំពោះការអភិវឌ្ឍរបស់កម្ពុជា ថាជាប្រទេសដ៏ស្រស់ស្អាត។ នេះបើតាមអ្នកនាំពាក្យព្រឹទ្ធសភា ឯកឧត្តម ជា ធីរិទ្ធ ដែលបានថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្រោយជំនួបសម្តែងការគួរសមរវាងលោក ភីតធឺ អាល់មែន (Peter Altmann) សមាជិកក្រុមប្រឹក្សាភិបាលនៃគណបក្ស AfD និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ។

Advertisement

ឯកឧត្តម ជា ធីរិទ្ធ បានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍លោក ភីតធឺ ចំពោះដំណើរមកកាន់ប្រទេសកម្ពុជា ។ សម្ដេចសង្ឃឹមថា ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា លោកនឹងទទួលបានក្ដីរីករាយ និងបានទស្សនាផ្ទាល់ភ្នែកនូវភាពស្រស់ស្អាតរបស់ប្រទេសកម្ពុជា។

នៅក្នុងឱកាសនោះ លោក ភីតធឺ បានលើកឡើងថា លោកធ្លាប់តែអានប្រវត្តិសាស្រ្ត និងប្រវត្តិរបស់សម្ដេចតេជោ ព្រមទាំងបានលឺឈ្មោះសម្ដេចតេជោ នៅតាមបណ្ដាញផ្សព្វផ្សាយនៅតំបន់អឺរ៉ុប ជាពិសេសនៅក្នុងប្រទេសកំណើតរបស់លោក តែនៅថ្ងៃនេះ លោកមានឱកាសបានជួបផ្ទាល់សម្ដេចតេជោ ដោយលោកពិតជាស្ញប់ស្ញែងចំពោះពលីកម្ម ក៏ដូចជាបទពិសោធន៍របស់សម្ដេចតេជោនាពេលកន្លងមក។

លោកក៏បានសរសើរការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេស លោកបានបញ្ជាក់ថា កម្ពុជា គឺជាប្រទេសដ៏ស្រស់ស្អាត ហើយលោកពិតជាស្រឡាញ់ប្រទេសកម្ពុជាខ្លាំងណាស់ នៅពេលដែលលោក បានមកដល់នៅទីនេះ។

បន្ថែមពីលើនោះ សម្ដេចតេជោ និងលោក ភីតធឺ ក៏បានពិភាក្សាអំពីទិសដៅនៅពេលខាងមុខ ដែលពិនិត្យមើលលទ្ធភាព ក្នុងការពង្រីកនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងកម្ពុជា និងអាល្លឺម៉ង់ ជាពិសេស នៅក្នុងក្របខ័ណ្ឌនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សជម្រើសថ្មីសម្រាប់អាល្លឺម៉ង់៕

អត្ថបទ៖ វណ្ណលុក
រូប៖ សួង ពសិដ្ឋ និង វ៉េង លីមហួត

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា