មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Putin កាលពីថ្ងៃពុធ បានប្រកាសសន្យា រិះរកគ្រប់វិធី ជួយប្រជាពលរដ្ឋរុស្ស៊ី ដែលជាប់គាំង ក្នុងសង្គ្រាមអ៊ីរ៉ង់។

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Putin កាលពីថ្ងៃពុធ បានប្រកាសសន្យា រិះរកគ្រប់វិធី ជួយប្រជាពលរដ្ឋរុស្ស៊ី ដែលជាប់គាំង ក្នុងសង្គ្រាមអ៊ីរ៉ង់។
ថ្លែងទៅកាន់ក្រុមជំនួយ សម្រាប់ជនជាតិរុស្ស៊ី ដែលជាប់នៅក្នុងតំបន់ មជ្ឈិមបូព៌ា ចំពេលមានសង្រ្គាមអ៊ីរ៉ង់,
លោក ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា «យើងនឹងធ្វើអ្វីគ្រប់យ៉ាង តាមអំណាចរបស់យើង ដើម្បីផ្តល់ជំនួយដល់ពលរដ្ឋរបស់យើង ដែលជាប់ នៅក្នុងតំបន់ជម្លោះ»។
លោកបានស្នើឱ្យរដ្ឋាភិបាល ផ្តោតលើការផ្តល់ជំនួយ ដល់ភ្ញៀវទេសចររុស្ស៊ី នៅមជ្ឈិមបូព៌ា បន្ទាប់ពីការចាប់ផ្តើម នៃសង្រ្គាម ដែលបង្កឡើងដោយការវាយប្រហារ របស់អាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់។
ទីក្រុងមូស្គូ ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ របស់ទីក្រុងតេហេរ៉ង់ មិនបានប្រកាស ជាសាធារណៈនូវការគាំទ្រផ្នែកយោធាណាមួយ ដល់ប្រទេសអ៊ីរ៉ង់នោះទេ ប៉ុន្តែ បានជំរុញឱ្យមានការថយចុះកម្តៅ នៅក្នុងតំបន់ និង ថ្កោលទោស ចំពោះការសម្លាប់ មេដឹកនាំកំពូល របស់អ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមីណេ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
