បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែល ថា ការសម្លាប់លោក Khamenei គោរពតាមច្បាប់សង្រ្គាម

អ៊ីស្រាអែល ថា ការសម្លាប់លោក Khamenei គោរពតាមច្បាប់សង្រ្គាម

ហ្ស៊េរុយសាឡិម ៖ អ៊ីស្រាអែល បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ ថា ការសម្លាប់ លោក Ayatollah Ali Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់ បានអនុវត្តតាមច្បាប់សង្គ្រាម ដែលគ្រប់គ្រងជម្លោះប្រដាប់អាវុធ ហើយពណ៌នា លោក Ali Khamenei ថា ជាអគ្គមេបញ្ជាការ នៃ យោធាអ៊ីរ៉ង់ ដែលជាគោលដៅវាយប្រហារ ស្របច្បាប់។

Advertisement

អ៊ីស្រាអែលតែអះអាងថា ការវាយប្រហារលើអ៊ីរ៉ង់ មានសារៈសំខាន់ ក្នុងការការពារសន្តិសុខជាតិរបស់ខ្លួនមួយផ្នែក ដោយចោទប្រកាន់ប្រទេសនេះថា កំពុងបង្កើតកម្មវិធីអាវុធនុយក្លេអ៊ែរឡើងវិញ នៅក្នុងទីតាំងក្រោមដីថ្មី។

តាមរយៈបណ្តាញសង្គម X អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Nadav Shoshani បាននិយាយថា «នៅក្រោមច្បាប់អន្តរជាតិនៃជម្លោះប្រដាប់អាវុធ មេបញ្ជាការយោធាដែលដឹកនាំកងកម្លាំងប្រដាប់អាវុធ ក្នុងអំឡុងពេលសង្រ្គាម អាចបង្កើតបានជាគោលដៅយោធាស្របច្បាប់»។

លោកបានបន្ថែមថា «ក្នុងនាមជាមេដឹកនាំកំពូល របស់អ៊ីរ៉ង់ លោក Ali Khamenei បានបម្រើការជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់»។ លោកបានបន្ថែមថា ayatollah ជា «អ្នកសម្រេចចិត្តចុងក្រោយ លើប្រតិបត្តិការយោធារបស់អ៊ីរ៉ង់»។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ថា ប្រពន្ធរបស់លោក Khamenei, កូនប្រសា និង ចៅៗ ពីរនាក់ ដែលជាអនីតិជន ក៏បានបាត់បង់ជីវិតផងដែរ នៅក្នុងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ។

ឆ្លើយតបនឹងការសម្លាប់នេះ អ៊ីរ៉ង់បានវាយប្រហារ ដោយកាំជ្រួច ទៅលើអ៊ីស្រាអែល និងគោលដៅនានា នៅទូទាំងតំបន់មជ្ឈិមបូព៌ា រួមទាំងទីតាំងយោធា និង ស្ថានទូត របស់អាមេរិក៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា