បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ស្នើជួយពន្លត់ភ្លើងសង្គ្រាមមជ្ឈិមបូព៌ា ខណៈអ៊ីរ៉ង់មានអ្នកស្លាប់កើនជាង ១,២៣០ នាក់

រុស្ស៊ី ស្នើជួយពន្លត់ភ្លើងសង្គ្រាមមជ្ឈិមបូព៌ា ខណៈអ៊ីរ៉ង់មានអ្នកស្លាប់កើនជាង ១,២៣០ នាក់

មូស្គូ ៖ ប្រទេសរុស្ស៊ី បានប្រកាសត្រៀមខ្លួនរួចជាស្រេច ប្រសិនបើចាំបាច់ ដើម្បីដើរតួជាអ្នកសម្របសម្រួល ក្នុងកិច្ចចរចាសន្តិភាពរវាងអ៊ីរ៉ង់ និងអាមេរិក ដើម្បីពន្លត់ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលឆាបឆេះឆក់យកអាយុជីវិតមនុស្សកើនដល់ ១,២៣០នាក់ និង៦,១៨៦នាក់ទៀតរងរបួស ។

Advertisement

បើតាមស៊ីនហួរចេញផ្សាយថ្ងៃទី៥ ខែមីនា, លោក Mikhail Ulyanov ដែលជាតំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការអន្តរជាតិនៅទីក្រុងវីយែន និយាយថា ក្នុងករណីចាំបាច់ រុស្ស៊ីបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីផ្តល់សេវាកម្មសម្របសម្រួលបញ្ឈប់សង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់ ។

លោកថា ទោះបីពេលនេះ ការបន្តកិច្ចចរចារវាងភាគីជម្លោះទាំងពីរ ទំនងជារឿងទៅមិនរួចក៏ដោយ ប៉ុន្តែលោកជឿថា គោលបំណងស្នូលរបស់អាមេរិក-អ៊ីរ៉ង់ ដែលចង់ទប់ស្កាត់ទីក្រុងតេហេរ៉ង់មិនឱ្យមានអាវុធនុយក្លេអ៊ែរ និងការទាមទាររបស់អ៊ីរ៉ង់ឱ្យបន្ធូរបន្ថយទណ្ឌកម្ម គឺមិនអាចសម្រេចបាន តាមរយៈកម្លាំងយោធានោះទេ ។

យោងតាមការលើកឡើងរបស់លោក Ulyanov, អ៊ីរ៉ង់នឹងស្វាគមន៍ការសម្របសម្រួលបញ្ឈប់សង្គ្រាមនៅមជ្ឈិមបូព៌ារបស់រុស្ស៊ី ខណៈដែលអាមេរិកបានបដិសេដ ដោយអះអាងថា ខ្លួនមិនត្រូវការអន្តរការីទេ ខ្លួនអាចគ្រប់គ្រងសង្គ្រាមនេះដោយខ្លួនឯងបាន ។ យ៉ាងណាមិញ លោក Ulyanov បានសន្និដ្ឋានថា សហរដ្ឋអាមេរិកកំពុងដោះស្រាយជម្លោះនេះមិនបានល្អទេ ។

សូមរម្លឹកថា អាមេរិក និងអ៊ីស្រាអែល បានរួមដៃគ្នាវាយប្រហារលើអ៊ីរ៉ង ដោយបានសម្លាប់មេដឹកនាំកំពូលរបស់ប្រទេសនេះ គឺលោក អាលី ខាមេនី រួមទាំងសមាជិកគ្រួសាររបស់គាត់ មេបញ្ជាការយោធាជាន់ខ្ពស់ និងជនស៊ីវិល ។

អ៊ីរ៉ង់បានសងសឹកវិញ ជាមួយនឹងរលកនៃការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនអត្តឃាត ដែលកំណត់គោលដៅលើមូលដ្ឋានទ័ពអ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅទូទាំងតំបន់មជ្ឈិមបូព៌ា ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា