បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អេស្ប៉ាញ នឹងបញ្ជូននាវាចម្បាំងទៅការពារ ស៊ីប តែបដិសេធលូកដៃក្នុងសង្គ្រាមមជ្ឈិមបូព៌ា

អេស្ប៉ាញ នឹងបញ្ជូននាវាចម្បាំងទៅការពារ ស៊ីប តែបដិសេធលូកដៃក្នុងសង្គ្រាមមជ្ឈិមបូព៌ា

ម៉ាឌ្រីដ ៖ ប្រទេសអេស្ប៉ាញ នឹងបញ្ជូននាវាចម្បាំងទំនើបបំផុត ទៅជួយការពារប្រទេសស៊ីប បន្ទាប់ពីមូលដ្ឋានទ័ពរបស់អង់គ្លេសនៅទីនោះ បានរងការវាយប្រហារពីយន្តហោះដ្រូនអត្តឃាតរបស់អ៊ីរ៉ង់ បណ្តាលឱ្យប្រទេសជាច្រើនធ្លាក់ចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា ។

Advertisement

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីសេតវិមាននិយាយថា អេស្ប៉ាញបានយល់ព្រមរួមដៃគ្នាជាមួយយោធាអាមេរិក ដើម្បីវាយប្រហារអ៊ីរ៉ង់ ប៉ុន្តែអេស្ប៉ាញបានបញ្ជាក់ជាថ្មីនូវគោលជំហរដ៏រឹងមាំ និងការប្រឆាំងដាច់ខាតរបស់ខ្លួន ចំពោះការលូកដៃក្នុងសង្គ្រាមមជ្ឈិមបូព៌ា ។

បើតាមក្រសួងការពារជាតិអេស្ប៉ាញ, នាវាចម្បាំង Cristobal Colon របស់ខ្លួន នឹងចូលរួមជាមួយនាវាផ្ទុកយន្តហោះ Charles de Gaulle របស់បារាំង និងនាវាពិឃាតកងទ័ពជើងទឹកក្រិក ដើម្បីផ្តល់ការការពារ និងការការពារដែនអាកាស រួមទាំងគាំទ្រដល់ការជម្លៀសជនស៊ីវិល ។

ក្រសួងបន្ថែមថា នាវាចម្បាំងទំនើបបំផុតរបស់ខ្លួន នឹងធ្វើដំណើរទៅកាន់សមុទ្រមេឌីទែរ៉ាណេ បន្ទាប់ពីបញ្ចប់បេសកកម្មជាមួយនាវាផ្ទុកយន្តហោះ Charles de Gaulle នៅសមុទ្របាល់ទិក ហើយគ្រោងនឹងទៅដល់កោះ Crete របស់ក្រិក នាថ្ងៃទី១០ ខែមីនាខាងមុខ ។

គួរបញ្ជាក់ថា បារាំង អង់គ្លេស អ៊ីតាលី និងក្រិក បានប្រកាសពីការដាក់ពង្រាយសាច់ដុំយោធានៅតាមដែនសមុទ្រ និងផ្លូវអាកាសទៅកាន់ប្រទេសស៊ីប ដែលជាសមាជិកសហភាពអឺរ៉ុប បន្ទាប់ពីមូលដ្ឋានទ័ពអាកាស Akrotiri របស់អង់គ្លេសនៅទីនោះ រងការវាយប្រហារដោយយន្តហោះដ្រូនអត្តឃាតរបស់អ៊ីរ៉ង់ នៅថ្ងៃទី២ ខែមីនា ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា