តេហេរ៉ង់ ៖ អ៊ីរ៉ង់ បានអះអាងថា អ៊ីស្រាអែល បានបញ្ជាដ្រូនវាយប្រហារទៅលើប្រទេសអាស៊ែបៃហ្សង់ ដើម្បីទម្លាក់កំហុស មកលើរដ្ឋាភិបាល ទីក្រុងតេហេរ៉ង់។

តេហេរ៉ង់ ៖ អ៊ីរ៉ង់ បានអះអាងថា អ៊ីស្រាអែល បានបញ្ជាដ្រូនវាយប្រហារទៅលើប្រទេសអាស៊ែបៃហ្សង់ ដើម្បីទម្លាក់កំហុស មកលើរដ្ឋាភិបាល ទីក្រុងតេហេរ៉ង់។
នេះបើតាមការលើកឡើង របស់លោក Kazem Jalali ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំនៅប្រទេសរុស្ស៊ី ថ្លែងប្រាប់សារព័ត៌មាន RT កាលពីថ្ងៃព្រហស្បតិ៍។
លោក Kazem Jalali បាននិយាយថា ប្រទេសអ៊ីរ៉ង់ មិនបានធ្វើការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ទៅលើប្រទេស អាស៊ែបៃហ្សង់ នោះទេ ដោយលើកហេតុ ថា អ៊ីរ៉ង់ មិនមានហេតុផលអ្វី ត្រូវវាយប្រហារប្រទេសជិតខាងទេ។ ពោលគឺខ្លួន វាយប្រហារតែមូលដ្ឋានសត្រូវ ដែលសំដៅលើអាមេរិក។
យ៉ាងណា លោក Kazem Jalali ថា អាចជាគោលដៅ នៃ យុទ្ធនាការញុះញង់ ដ៏ទូលំទូលាយដោយ របប Zionist និយម ដែលជាទូទៅ សំដៅលើអ៊ីស្រាអែល។
មន្ត្រី អាស៊ែបៃហ្សង់ បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ ថា យន្តហោះគ្មានមនុស្សបើក ដែលហោះហើរពីទិសដៅនៃប្រទេសអ៊ីរ៉ង់ បានវាយប្រហារអគារស្ថានីយ នៅឯអាកាសយានដ្ឋានអន្តរជាតិ Nakhchivan ។ មួយគ្រឿងទៀត បានធ្លាក់នៅជិតសាលារៀនមួយកន្លែង ក្នុងភូមិក្បែរនោះ បណ្តាលឲ្យជនស៊ីវិល ២នាក់រងរបួស។
អាស៊ែបៃហ្សង់ បានហៅការវាយប្រហារនេះថា ជា “អំពើភេរវកម្ម” ដោយបន្ទោសទីក្រុងតេហេរ៉ង់ ហើយ ទាមទារការសុំទោស ព្រមទាំង ប្តេជ្ញាសងសឹក៕
ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត
