បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន បញ្ចេញយន្តហោះដ្រូន ប្រើគ្រឿងបង្គុំពីឬស្ស៊ីដំបូងបង្អស់ក្នុងលោក

ចិន បញ្ចេញយន្តហោះដ្រូន ប្រើគ្រឿងបង្គុំពីឬស្ស៊ីដំបូងបង្អស់ក្នុងលោក

ប៉េកាំង ៖ ប្រទេសចិន បានបញ្ចេញយន្តហោះគ្មានមនុស្សបើក (UAV) ឬ ដ្រូន ដែលប្រើគ្រឿងបង្គុំពីដើមឬស្ស៊ីដំបូងបង្អស់នៅលើពិភពលោក ។ យន្តហោះដ្រូននេះ បានបញ្ចប់ការហោះហើរសាកល្បងដោយជោគជ័យ កាលពីខែមុន នៅទីក្រុង Tianjin ។

Advertisement

នេះជាការបោះជំហានថ្មីមួយរបស់មហាយក្សនៅអាស៊ី ឆ្ពោះទៅរកការផលិតគ្រឿងសម្ភារៈដ្រូន មិនប៉ះពាល់ដល់បរិស្ថាន មានតម្លៃទាប តែសមត្ថភាពខ្ពស់ ។ ក្រៅពីចិន ប្រទេសជប៉ុន ថ្មីៗនេះក៏បានប្រកាសអំពីការផលិតផ្កាយរណបបង្កើតឡើងពីឈើដំបូងបង្អស់នៅលើពិភពលោកផងដែរ ។

បើតាម interesting engineering, យន្តហោះដ្រូនថ្មីនេះ បង្កើតឡើងរួមគ្នាដោយមជ្ឈមណ្ឌលអន្តរជាតិអភិរក្សដើមឫស្សី និងផ្តៅ វិទ្យាស្ថានស្រាវជ្រាវនវានុវត្តន៍ Ningbo នៃសាកលវិទ្យាល័យ Beihang និងក្រុមហ៊ុន Long Bamboo Technology Group ។

ដ្រូនថ្មីនេះ មានបំណែក ២៥ភាគរយនៃរូបរាងទាំងមូលរបស់វា ផលិតពីដើមឬស្ស៊ី ក្នុងនោះស្លាបមានប្រវែង ២,៥ម៉ែត្រ និងទម្ងន់ប្រហែល ៧គីឡូក្រាម វាអាចហោះឡើង និងចុះចតបញ្ឈរ ។

ចំណុចពិសេស គឺវាមានសមត្ថភាពហោះហើរក្នុងល្បឿនលើសពី ១០០គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចហោះហើរសំកាំងខ្លួននៅលើផ្ទៃមេឃបានលើសពីមួយម៉ោង ។

ដោយតាមក្រុមការងារផលិត, យន្តហោះគ្មានមនុស្សបើកនេះ មានទម្ងន់ស្រាលជាងដ្រូនម៉ូដែលផលិតពីកាបូនហ្វាយប័រប្រហែលជាង ២០ភាគរយ ហើយអាចកាត់បន្ថយថ្លៃដើមផលិតដល់ទៅជាង ២០ភាគរយ ។

ផ្អែកតាមកាសែត China Green Times, យន្តហោះគ្មានមនុស្សបើកដែលផលិតពីឫស្សីនេះ ត្រូវបានគេរំពឹងថា នឹងអាចជួយដល់ប្រតិបត្តិការបង្ការភ្លើងឆេះព្រៃ ការការពារព្រៃឈើ ការត្រួតពិនិត្យប្រព័ន្ធអេកូឡូស៊ី ការស្ទាបស្ទង់ភូមិសាស្ត្រ និងសេវាកម្មដឹកជញ្ជូនជាដើម ៕

ប្រភព ៖ interesting engineering ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា