វ៉ាស៊ីនតោន ៖ នាវាកងទ័ពជើងទឹកអាមេរិក ត្រៀមចេញទៅការពារ រាល់កប៉ាល់ដឹកជញ្ជូនទំនិញ ឆ្លងកាត់ ច្រកសមុទ្រ Hormuz ជាច្រកដែលរងការគំរាមវាយប្រហារបាញ់កម្ទេច ពីសំណាក់អ៊ីរ៉ង់ សងសឹកនឹងអាមេរិក ព្រួតដៃគ្នាជាមួយអ៊ីស្រាអែល ផ្តើមធ្វើសង្គ្រាម មកលើខ្លួន កាលពីចុងខែកុម្ភៈ។

បើតាម CNA, ១ភាគ៥ នៃប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ របស់ពិភពលោក ត្រូវធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ តូចចង្អៀត ដ៏សំខាន់មួយនេះ។
ថ្លែងប្រាប់កម្មវិធី Fox and Friends របស់ទូរទស្សន៍អាមេរិក Fox News កាលពីថ្ងៃសុក្រទី៦ ខែមីនា, លោក Chris Wright រដ្ឋមន្ត្រីថាមពលអាមេរិក បាននិយាយថា កងទ័ពជើងទឹកអាមេរិក កំពុងរៀបចំឱ្យបានឆាប់ តាមដែលអាចធ្វើបាន ខណៈដែលការចរាចរណ៍ឆ្លងកាត់ផ្លូវពាណិជ្ជកម្មសំខាន់ៗ នៅតែជាប់គាំង ដោយសារតែសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់។
ជាការកត់សម្គាល់ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ កាលពីថ្ងៃអង្គារ ផងដែរថា កងនាវាចរអាមេរិក នឹងចាប់ផ្តើម ទៅកាងការពារ នាវាដឹកប្រេង ឆ្លងកាត់ច្រកសមុទ្រ Hormuz ឱ្យបានឆាប់ ក្នុងគោលបំណង ដើម្បីជៀសវាងការរំខានដល់ការផ្គត់ផ្គង់ប្រេង របស់ពិភពលោក។
ជាដំណោះស្រាយមួយទៀត ថ្មីៗនេះ អាមេរិកបានសម្រេចឲ្យឥណ្ឌា ទិញប្រេងពីរុស្ស៊ី ដ៏ភ្ញាក់ផ្អើល ពោលគឺបន្ទាប់ពី ប្រេងរបស់ទីក្រុងមូស្គូ រងការដាក់ទណ្ឌកម្ម ជាយូរពីអាមេរិក ព្រោះសង្គ្រាមនៅអ៊ុយក្រែន។ ប៉ុន្តេ ជាការអនុញ្ញាតឲ្យឲ្យឥណ្ឌាទិញ បណ្តោះអាសន្នប៉ុណ្ណោះ ពោលគឺត្រឹមរយៈពេល៣០ថ្ងៃ៕
ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត