វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក បានថ្លែងដោយភាពអំនួតថា កម្លាំងយោធាដ៏មានឥទ្ធិពលបំផុតរបស់អាមេរិក បានកម្ទេចនាវាចម្បាំងដល់ទៅ ៤២គ្រឿង និងបំផ្លាញប្រព័ន្ធទំនាក់ទំនងរបស់អ៊ីរ៉ង់ទាំងស្រុង ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ ។

ការអះអាងបែបនេះរបស់លោក ត្រាំ ធ្វើឡើងក្នុងអំឡុងសន្ទរកថាទៅកាន់មេដឹកនាំមកពីប្រទេសចំនួន ១២ នៅអឌ្ឍគោលខាងលិច ក្នុងកិច្ចប្រជុំកំពូល “Shield of the Americas Summit” នៅទីក្រុងដូរ៉ាល់ រដ្ឋផ្លរីដា នៅថ្ងៃទី៧ ខែមីនា ។
នាឱកាសនោះ មេដឹកនាំអាមេរិកមានវ័យ៨០ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ការកម្ទេចនាវាចម្បាំង និងបំផ្លាញប្រព័ន្ធទំនាក់ទំនង បានធ្វើឱ្យឥទ្ធិពលរបស់កងទ័ពជើងទឹកអ៊ីរ៉ង់ដល់ទីបញ្ចប់ ។
លោកថា មិនត្រឹមតែប៉ុណ្ណោះ យោធាអាមេរិកថែមទាំងបានវាយបំបាក់កងទ័ពអាកាស និងប្រព័ន្ធទំនាក់ទំនងរបស់ពួកគេ ហើយប្រព័ន្ធទូរគមនាគមន៍របស់អ៊ីរ៉ង់ទាំងអស់លែងអាចដំណើរទាំងស្រុង ។
នៅក្នុងសង្គ្រាមមួយសប្តាហ៍កន្លងមកនេះ យោធាអ៊ីរ៉ង់បានបាញ់មីស៊ីលប្រហែល ៦០០គ្រាប់ និងប្រើប្រាស់យន្តហោះដ្រូនអត្តឃាតប្រហែល ២,៦០០គ្រឿង វាយប្រហារគោលដៅយោធាអាមេរិក និងអ៊ីស្រាអែលចំនួន ២០០លើក នេះបើយោងតាមពីទីភ្នាក់ងារសារព័ត៌មាន Tasnim កាលពីថ្ងៃសៅរ៍ ។
ការវាយប្រហារមិនសំចៃដៃនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅថ្ងៃទី២៨ ខែកុម្ភៈ បានចាប់ផ្តើម “ប្រតិបត្តិការប្រយុទ្ធដ៏សំខាន់” ប្រឆាំងនឹងអ៊ីរ៉ង់ ដែលបង្កឱ្យមានសង្គ្រាមរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា ៕
ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា