គៀវ ៖ លោក Zelensky និយាយថា អ្នកជំនាញយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន នឹងត្រូវដាក់ពង្រាយ ទៅកាន់តំបន់មជ្ឈិមបូព៌ា នៅសប្តាហ៍នេះ។

គៀវ ៖ លោក Zelensky និយាយថា អ្នកជំនាញយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន នឹងត្រូវដាក់ពង្រាយ ទៅកាន់តំបន់មជ្ឈិមបូព៌ា នៅសប្តាហ៍នេះ។
ការប្រកាសរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ធ្វើឡើង ចំពេលដែលលោកស្វែងរកកាំជ្រួចការពារដែនអាកាស របស់សហរដ្ឋអាមេរិក ជាថ្នូរនឹងអ្នកជំនាញយន្តហោះគ្មានមនុស្សបើក ទៅទីនោះ។
នៅពេលដែលគេសួរថា តើ អ៊ុយក្រែនអាចជួយសហរដ្ឋអាមេរិក និង រដ្ឋឈូងសមុទ្រ បានយ៉ាងដូចម្តេច ក្នុងការទប់ទល់នឹងយន្តហោះគ្មានមនុស្សបើក របស់អ៊ីរ៉ង់? លោក Zelensky ប្រាប់សន្និសីទសារព័ត៌មាន ក្នុងទីក្រុង Kyiv កាលពីថ្ងៃអាទិត្យ ថា «ខ្ញុំគិតថា នៅសប្តាហ៍ក្រោយ នៅពេលដែលអ្នកជំនាញ នៅនឹងកន្លែង ពួកគេនឹងពិនិត្យមើលស្ថានភាព និង ជួយ»។
លោក ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានបញ្ជាក់ តាមបណ្តាញសង្គម X កាលពីសប្តាហ៍មុន ថា អ៊ុយក្រែនទទួលបានសំណើពីអាមេរិក សម្រាប់ការជួយគាំទ្រដល់ការការពារប្រឆាំងយន្តហោះដ្រូនអត្តឃាត Shahed របស់អ៊ីរ៉ង់ ហើយថា រូបលោកបានបង្គាប់ឱ្យផ្តល់សម្ភារ និងបញ្ជូនអ្នកជំនាញការ ដើម្បីជួយក្នុងរឿងនេះផងដែរ ។
ប្រធានាធីបតីវ័យ ៤៨ ឆ្នាំរូបនេះអះអាងថា មូលហេតុដែលអាមេរិកសុំជំនួយពីអ៊ុយក្រែន ក៏ព្រោះតែទីក្រុងកៀវ មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការប្រឆាំងនឹងយន្តហោះដ្រូនអត្តឃាតអ៊ីរ៉ង់ ដែលរុស្ស៊ីយកទៅប្រើប្រាស់ក្នុងសង្គ្រាមជាង ៤ឆ្នាំមកនេះ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
