បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Trump គំរាមថា បើគ្មានការអនុញ្ញាតពីលោក មេដឹកនាំថ្មី អ៊ីរ៉ង់ នឹងរស់មិនបានយូរឡើយ

លោក Trump គំរាមថា បើគ្មានការអនុញ្ញាតពីលោក មេដឹកនាំថ្មី អ៊ីរ៉ង់ នឹងរស់មិនបានយូរឡើយ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃអាទិត្យបានបោះពាក្យសម្តីថា ជោគវាសនាមេដឹកនាំថ្មីរបស់អ៊ីរ៉ង់ គឺស្ថិតក្នុងកណ្តាប់ដៃរបស់អាមេរិក ហើយប្រសិនបើគ្មានការអនុញ្ញាតពីលោកទេនោះ មេដឹកនាំថ្មីម្នាក់ណាក៏ដោយ នឹងរស់មិនបានយូរឡើយ ។

Advertisement

ថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ABC News កាលពីថ្ងៃអាទិត្យ លោក Trump និយាយថា គោលបំណងធំរបស់លោកគឺចង់ចូលទៅលូកដៃផ្ទាល់ ក្នុងដំណើរការជ្រើសរើសមេដឹកនាំថ្មីរបស់អ៊ីរ៉ង់ ដើម្បីធានាឲ្យបានថា ទីក្រុងតេហេរ៉ង់នឹងមិនអាចផលិតអាវុធនុយក្លេអ៊ែរបាន ហើយក៏ដើម្បីបញ្ចប់សង្គ្រាមដែលអូសបន្លាយផងដែរ ។

ការគំរាមរបស់លោក Trump ធ្វើឡើង ស្របពេលដែលក្រុមប្រឹក្សាអ្នកជំនាញរបស់អ៊ីរ៉ង់បានសម្រេចជ្រើសរើសលោក Mojtaba Khamenei ដែលជាកូនប្រុសរបស់អតីតមេដឹកនាំកំពូលអីរ៉ង់ លោក Ali Khamenei ឱ្យឡើងកាន់តំណែងជាមេដឹកនាំកំពូលទី៣ នៃសាធារណរដ្ឋឥស្លាមមួយនេះ ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានឆ្លើយតបវិញតាមរយៈ NBC News ថា អាមេរិកគ្មានសិទ្ធិជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់ឡើយ ហើយលោកបានទាមទារឱ្យលោក Trump សុំទោសជាសាធារណៈ ចំពោះការបង្កសង្គ្រាមដែលកំពុងឆាបឆេះតំបន់មជ្ឈិមបូព៌ាទាំងមូល ។

អ្នកវិភាគយល់ឃើញថា លោក Mojtaba Khamenei ដែលមានទំនាក់ទំនងស្អិតរមួតជាមួយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) មាននិន្នាការរឹងរុះជាងឪពុករបស់លោកទៅទៀត ។ ក្រុមអ្នកវិភាគបារម្ភថា លោកអាចនឹងសម្រេចចិត្តចុងក្រោយ ក្នុងការផលិតអាវុធនុយក្លេអ៊ែរ ដើម្បីតតាំងនឹងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល ។

ទន្ទឹមនេះ អ្នកវិភាគនយោបាយមួយចំនួនព្រមានថា បច្ចុប្បន្នសង្គ្រាមនេះនៅពុំទាន់រកឃើញច្រកចេញនៅឡើយទេ ខណៈដែលមន្ត្រីអាមេរិក និងអ៊ីស្រាអែលយល់ថា អាចនឹងអូសបន្លាយពេលមួយខែ ឬលើសពីនេះ ។

ម្យ៉ាងវិញទៀត លោក Trump បានផ្តល់ជាយោបល់ថា សេដ្ឋកិច្ចអ៊ីរ៉ង់អាចត្រូវបានកសាងឡើងវិញ ប្រសិនបើមានមេដឹកនាំម្នាក់ដែលអាមេរិកអាចទទួលយកបាន ឡើងមកជំនួសតំណែងលោក Khamenei ។

ចំណែកឯមហាអំណាចចិន និងរុស្ស៊ី នៅតែបន្តស្ថិតនៅក្រៅសង្វៀននៅឡើយ បើទោះបីជាមានទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ីរ៉ង់ក៏ដោយ ៕

ប្រភព ៖ Fox News និង NBC News ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា