បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ម៉ាក្រុង ព្រមានថា បើ អ៊ីរ៉ង់ វាយ ស៊ីប ដូចវាយ អឺរ៉ុប ទាំងមូល

លោក ម៉ាក្រុង ព្រមានថា បើ អ៊ីរ៉ង់ វាយ ស៊ីប ដូចវាយ អឺរ៉ុប ទាំងមូល

ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានព្រមានធ្ងន់ៗថា ប្រសិនបើអ៊ីរ៉ង់ហ៊ានវាយប្រហារលើប្រទេសស៊ីប នោះមានន័យថា ដូចវាយប្រហារលើប្រទេសអឺរ៉ុបទាំងមូលអីចឹងដែរ ដូច្នេះសង្គ្រាមនឹងកាន់តែរីកធំឡើងហួសពីការស្មាន ។

Advertisement

ការព្រមានបែបនេះរបស់លោក ម៉ាក្រុង ធ្វើឡើងនៅពេលដែលមេដឹកនាំបារាំងរូបនេះ ធ្វើដំណើរទៅដល់ទឹកដីប្រទេសស៊ីប កាលពីថ្ងៃចន្ទ ដោយលោកបានបញ្ជាក់ច្បាស់ៗថា បារាំង និងសម្ព័ន្ធមិត្ត កំពុងរៀបចំបេសកកម្ម “ការពារ” ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈសង្គ្រាមមជ្ឈិមបូព៌ាបានចូលដល់សប្តាហ៍ទីពីរ និងកំពុងបង្កជាវិបត្តិថាមពលសកល ។

ពាក់ព័ន្ធនឹងបេសកកម្ម “ការពារ” លោកប្រធានាធិបតី ម៉ាក្រុង បានពន្យល់ថា បេសកកម្មនេះ នឹងមានគោលបំណងអមដំណើរនាវាដឹកទូរកុងតឺន័រ និងនាវាដឹកប្រេង ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញបន្តិចម្តងៗ បន្ទាប់ពីបញ្ចប់ដំណាក់កាលក្តៅបំផុតនៃសង្គ្រាមមជ្ឈិមបូព៌ា ។

លោក ម៉ាក្រុង ដែលមានវ័យ៤៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា បេសកកម្មនេះ ដែលចូលរួមដោយរដ្ឋអឺរ៉ុប និងមិនមែនរដ្ឋអឺរ៉ុប ហើយវាផ្តោតសំខាន់តែទៅលើការការពារ និងការគាំទ្រប៉ុណ្ណោះ ។ លោកថា នេះគឺជារឿងចាំបាច់ ដែលមិនត្រឹមតែសម្រាប់ពាណិជ្ជកម្មអន្តរជាតិ ប៉ុន្តែក៏សម្រាប់លំហូរឧស្ម័ន និងប្រេងផងដែរ ៕

គួរបញ្ជាក់ថា ការធ្វើចរាចរណ៍ផ្លូវសមុទ្រនៅច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់មួយនៅឈូងសមុទ្រ ជាទីដែលប្រេងឆៅ១ភាគ៥នៃពិភពលោកឆ្លងកាត់ ស្ទើរតែឈប់ដំណើរការចាប់តាំងពីសង្គ្រាមរវាងអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ បានផ្ទុះឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា