បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ថា លោក ពូទីន ចង់លូកដៃជួយបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា

លោក ត្រាំ ថា លោក ពូទីន ចង់លូកដៃជួយបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថា រូបលោកមានការសន្ទនាតាមទូរស័ព្ទ “ដ៏ល្អមួយ” ជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ជុំវិញជម្លោះនៅអ៊ុយក្រែន រួមទាំងសង្គ្រាមអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ហើយលោក ពូទីន មានបំណងចង់លូកដៃជួយពន្លត់ភ្លើងសង្គ្រាមមជ្ឈិមបូព៌ា ។

Advertisement

លោកប្រធានាធិបតី ត្រាំ បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរដ្ឋ ផ្លរីដា កាលពីថ្ងៃចន្ទ ថា រូបលោកមានការពិភាក្សាដ៏ល្អមួយ និងប្រកបដោយលក្ខណៈស្ថាបនា ពាក់ព័ន្ធនឹងជម្លោះអ៊ុយក្រែន ដែលចូលដល់ឆ្នាំទី ៥ និងសង្គ្រាមនៅមជ្ឈិមបូព៌ា ។ លោកថា លោក ពូទីន ចង់លូកដៃចូលជួយបញ្ចប់សង្គ្រាមនេះ ហើយវាគឺជាការចូលរួមជាវិជ្ជមានមួយ ។

នៅថ្ងៃដដែល ជំនួយការប្រធានាធិបតីរុស្ស៊ី លោក យូរី យូសាកូវ បានហៅការសន្ទនារវាងមេដឹកនាំទាំងពីរថា មានភាពស្មោះត្រង់ និងលក្ខណៈស្ថាបនា ហើយវាមានរយៈពេលប្រហែលមួយម៉ោង ។

លោកថា លោកប្រធានាធិបតី ពូទីន បានបញ្ចេញគំនិតមួយចំនួន ដែលមានគោលបំណងដោះស្រាយជម្លោះនយោបាយ និងការទូតយ៉ាងឆាប់រហ័ស ហើយមេដឹកនាំទាំងពីរក៏បានជជែកអំពីបញ្ហាវេណេស៊ុយអេឡាផងដែរ ស្របពេលទីផ្សារប្រេងសកលប្រឈមមុខនឹងវិបត្តិ ។

យោងតាមការលើកឡើងរបស់លោក ពូទីន, រុស្ស៊ីបានព្រមានច្រើនលើកច្រើនសារថា ការប៉ុនប៉ងធ្វើឱ្យស្ថានការណ៍នៅមជ្ឈិមបូព៌ាមិនស្ថិតស្ថេរ នឹងរំខានដល់ទីផ្សារថាមពលសកល ជាពិសេសនាំឱ្យតម្លៃប្រេងឡើងថ្លៃ និងការកើនឡើងតម្រូវការផ្គត់ផ្គង់ប្រេងសកល ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា