កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអះអាង កាលពីថ្ងៃចន្ទ ថា ប្រទេសចំនួន១១ បានស្នើឱ្យទីក្រុងកៀវ ជួយពីប្រាប់ពីរបៀប ទប់ទល់នឹងដ្រូន របស់ប្រទេសអ៊ីរ៉ង់។

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអះអាង កាលពីថ្ងៃចន្ទ ថា ប្រទេសចំនួន១១ បានស្នើឱ្យទីក្រុងកៀវ ជួយពីប្រាប់ពីរបៀប ទប់ទល់នឹងដ្រូន របស់ប្រទេសអ៊ីរ៉ង់។
អ៊ីរ៉ង់កំពុងប្រើប្រាស់ យន្តហោះគ្មានមនុស្សបើក Shahed វាយប្រហារសងសឹកទៅនឹងការវាយប្រហារ របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលផ្តើមផ្ទុះសង្គ្រាម តាំងពីចុងខែកុម្ភៈ។
លោក Zelensky ប្រាប់ថា ១១ប្រទេសទាំងនោះ គឺស្ថិតនៅក្បែរខាង អ៊ីរ៉ង់ អឺរ៉ុប និង សហរដ្ឋអាមេរិក។ លោកបន្ថែមថា នេះ បានបង្ហាញយ៉ាងច្បាស់ ពីការចាប់អារម្មណ៍លើបទពិសោធន៍របស់អ៊ុយក្រែន ក្នុងការការពារអាយជីវិតមនុស្ស ពាក់ព័ន្ធនឹងអាវុធស្ទាក់ចាប់ ប្រព័ន្ធសង្រ្គាមអេឡិចត្រូនិក និងការបណ្ដុះបណ្ដាល។ តែលោក មិនបានបញ្ជាក់លម្អិតថា ប្រទេសណាខ្លះនោះទេ។
បើតាម AFP, ក្រុមអ្នកជំនាញដ្រូនអ៊ុយក្រែន បានចេញដំណើរឆ្ពោះ ទៅកាន់តំបន់មជ្ឈិមបូព៌ាហើយ ដោយគ្រោងនឹងទៅដល់ ក្នុងសប្ដាហ៍នេះ។ ក្នុងពេល៤ឆ្នាំ មកនេះ អ៊ុយក្រែន បានរៀនសូត្រ និងបានបង្កើតជំនាញដ៏អស្ចារ្យ ក្នុងការបាញ់ស្ទាក់បំផ្លាញដ្រូន Shahed ផលិតដោយអ៊ីរ៉ង់ ដែលត្រូវបានរុស្ស៉ី ប្រើប្រាស់ក្នុង ការវាយប្រហារ លើបណ្ដាទីក្រុងនានា របស់អ៊ុយក្រែន៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

