ហាណូយ ៖ ក្រសួងពាណិជ្ជកម្មវៀតណាម នៅថ្ងៃអង្គារនេះ បានអំពាវនាវពលរដ្ឋ និងអាជីវកម្មក្នុងស្រុកលើកទឹកចិត្តដល់បុគ្គលិករបស់ខ្លួនឲ្យធ្វើការងារពីផ្ទះ ដើម្បីកាត់បន្ថយការចំណាយលើប្រេងសាំង ចំពេលដែលសង្គ្រាមនៅអ៊ីរ៉ង់ កំពុងធ្វើតម្លៃប្រេងកើនឡើង ។

បើតាម Economic Times, ការអំពាវនាវរបស់ក្រសួងពាណិជ្ជកម្មវៀតណាមធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសវៀតណាមបានសម្រេចចិត្តលុបចោលពន្ធនាំចូលលើប្រេងឥន្ធនៈ ដែលមានប្រសិទ្ធភាពរហូតដល់ចុងខែមេសា ។
ក្រសួងពាណិជ្ជកម្មវៀតណាមនិយាយថា អាជីវកម្មនានាត្រូវបានលើកទឹកចិត្តឲ្យបុគ្គលិកធ្វើការពីផ្ទះនៅ ពេលដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយតម្រូវការធ្វើដំណើរ និងការដឹកជញ្ជូន ។
បើតាមទិន្នន័យក្រុមហ៊ុនប្រេងឥន្ធនៈកំពូល Petrolimex, ចាប់តាំងពីចុងខែមុន តម្លៃប្រេងសាំងនៅក្នុងប្រទេសវៀតណាមបានកើនឡើង ៣២%, ប្រេងម៉ាស៊ូត ៥៦% និងប្រេងកាត ៨០% ។
វៀតណាមស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងបំផុតពីសង្គ្រាមនៅអ៊ីរ៉ង់ ដោយសារតែវៀតណាម ពឹងផ្អែកយ៉ាងខ្លាំង លើការនាំចូលប្រភពថាមពលពីតំបន់មជ្ឈិមបូព៌ា។
កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រី Phạm Minh Chinh បានហៅទូរស័ព្ទទៅសមភាគីរបស់គាត់នៅប្រទេសគុយវ៉ែត កាតា និងអារ៉ាប់រួម ដើម្បីធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងប្រេងឆៅ៕
ប្រភពពី The Economic Times , ប្រែសម្រួល ៖ សារ៉ាត