មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃចន្ទ បានជួបនិយាយគ្នាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump អំពីខ្លឹមសារជំនួបរបស់លោក ជាមួយនឹងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ដែលបានធ្វើឡើងកាលពីសប្តាហ៍មុន ។

ជំនួបតាមទូរស័ព្ទនេះធ្វើឡើងនៅក្នុងថ្ងៃតែមួយដែលលោក Putin ព្រមានថា ការបន្តសង្គ្រាមនៅមជ្ឈិមបូព៌ា មានហានិភ័យយ៉ាងធ្ងន់ធ្ងរដល់លំហូរប្រេង និងឧស្ម័នសកល ដោយសារការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដឹកជញ្ជូនដ៏សំខាន់របស់ពិភពលោក ។
លោក Putin និយាយថា សង្គ្រាមនេះអាចនាំឱ្យមានការបញ្ឈប់សកម្មភាពផលិតប្រេងទាំងស្រុង នៅបណ្តាប្រទេសឈូងសមុទ្រ ។
ជាមួយគ្នានេះ លោក Putin ក៏បានចែករំលែកគំនិតយោបល់ជូនដល់លោក Trump ជុំវិញសង្គ្រាម ដែលកំពុងបន្ត នៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរ ។
ជាការឆ្លើយតប លោក Trump ក៏បានបញ្ចេញមតិ អំពីស្ថានភាពអ៊ីរ៉ង់ ប្រាប់ទៅលោក Putin វិញផងដែរ ។ លោក Trump និយាយថា ភាគីពាក់ព័ន្ធមានការពិភាក្សា ដ៏មានប្រយោជន៍ លើបញ្ហានេះ ។
លោក Yury Ushakov មនុស្សជំនិតរបស់ប្រធានាធិបតីរុស្ស៊ីបញ្ជាក់ថា ការសន្ទនា រវាងប្រធានាធិបតីទាំងពីរ គឺបើកចំហ និងប្រកបដោយការស្ថាបនា ហើយ មេដឹកនាំទាំងពីរ បង្ហាញពីការត្រៀមខ្លួន ក្នុងការបន្តទំនាក់ទំនង ជាមួយគ្នា ជាប្រចាំ ។
ក្រៅពីជជែក អំពីបញ្ហាសង្គ្រាមនៅអ៊ីរ៉ង់, លោក Putin និង លោក Trump ក៏បានជជែក ស្វែងរកំណោះស្រាយ ឈានទៅបញ្ចប់សង្គ្រាម រវាងរុស្ស៊ី និង អ៊ុយក្រែន ផងដែរ ដោយគ្រោងនឹងរៀបចំ ជាជំនួបត្រីភាគី នាពេលខាងមុខ ៕
ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត