បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អឺរ៉ុប ផ្តួលអាស៊ី និងមជ្ឈិមបូព៌ា ក្លាយជាអ្នកនាំចូលអាវុធធំបំផុតរបស់ពិភពលោក

អឺរ៉ុប ផ្តួលអាស៊ី និងមជ្ឈិមបូព៌ា ក្លាយជាអ្នកនាំចូលអាវុធធំបំផុតរបស់ពិភពលោក

ព្រុចសែល ៖ ការនាំចេញគ្រឿងសព្វាវុធសកល បានកើនឡើងយ៉ាងគំហុកនៅចន្លោះឆ្នាំ ២០២១ និង ២០២៥ ខណៈដែលអឺរ៉ុបបានវ៉ាដាច់អាស៊ី និងមជ្ឈិមបូព៌ា ក្លាយជាអ្នកនាំចូលអាវុធធំបំផុតរបស់ពិភពលោក ។

Advertisement

យោងតាមរបាយការណ៍ថ្មីពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល ហៅកាត់ថា (SIPRI) បង្ហាញថា ក្នុងពេល ៥ ឆ្នាំចុងក្រោយនេះ ការដឹកជញ្ជូនអាវុធទូទាំងពិភពលោក បានកើនឡើងជិត ១០% បើធៀបនឹងរយៈពេល ៥ ឆ្នាំមុន ។

បច្ចុប្បន្ន អឺរ៉ុប គឺជាតំបន់សំខាន់បំផុតសម្រាប់ការនាំចូលអាវុធសកល ហើយការសម្រុកទិញអាវុធនេះ កើតឡើង បន្ទាប់ពីរដ្ឋាភិបាលប្លុកនេះ មានការព្រួយបារម្ភខ្លាំង ចំពោះការគំរាមកំហែងពីសំណាក់រុស្ស៊ី និងការថយចុះទំនុកចិត្តលើឆ័ត្រធានាសន្តិសុខពីសហរដ្ឋអាមេរិក ។

អឺរ៉ុបបានបង្កើនការនាំចូលអាវុធកើនឡើងស្ទើរតែ ៣ ដង ដោយជាប់ចំណាត់ថ្នាក់លេខមួយនៅលើពិភពលោក ដែលរ៉ាប់រងចំណែកដល់ទៅ ៣៣ ភាគរយ ។ ចំណែកតំបន់ដែលតាមពីក្រោយយ៉ាងកៀកអឺរ៉ុបបំផុតនោះ គឺអាស៊ី និងអូសេអានី ដែលមានចំនួន ៣១ ភាគរយ ខណៈមជ្ឈិមបូព៌ា មានចំនួន ២៦ ភាគរយ ។

យោងតាមអ្នកស្រាវជ្រាវជាន់ខ្ពស់របស់វិទ្យាស្ថាន SIPRI, សង្គ្រាមមជ្ឈិមបូព៌ា បង្កឡើងដោយសារសហរដ្ឋអាមេរិក និងអ៊ីស្រាអែល រួមដៃគ្នាវាយប្រហារអ៊ីរ៉ង់នាពេលបច្ចុប្បន្ន ក៏នឹងជំរុញឱ្យមានការបញ្ជាទិញអាវុធថ្មីៗថែមទៀតផងដែរ ជាពិសេសប្រព័ន្ធការពារដែនអាកាស និងមីស៊ីលជាច្រើន ។

នៅចន្លោះឆ្នាំ ២០១៦ និង ២០២០ តំបន់អាស៊ី និងអូសេអានី បានរ៉ាប់រងដល់ទៅ ៤២ភាគរយនៃការនាំចូលអាវុធសកលសរុប ហើយតំបន់មជ្ឈិមបូព៌ា មានចំណែក ៣២ភាគរយ នាំមុខគេនៅលើពិភពលោក ។ ហើយកាលនោះ អឺរ៉ុប ស្ថិតនៅលំដាប់ទី៣ មានចំណែកត្រឹមតែ ១២ភាគរយប៉ុណ្ណោះ ។

ចំណែកប្រទេសដែលនាំចេញអាវុធធំបំផុតនោះគឺ សហរដ្ឋអាមេរិក ។ ចំណែកទីផ្សារនាំចេញអាវុធសកល របស់សហរដ្ឋអាមេរិកបានកើនឡើង ៤២ ភាគរយ ខណៈចំណាត់ថ្នាក់លេខ ២ បានទៅលើបារាំង មានចំណែក ៩.៨ ភាគរយ និងរុស្ស៊ីមានត្រឹម ៦.៨ ភាគរយប៉ុណ្ណោះ ៕

ប្រភព ៖ DW និង Reuters ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា