បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក​មិនបានអមការពារនាវាឆ្លងកាត់ច្រក Hormuz ដូចការអះអាងពីមុន

អាមេរិក​មិនបានអមការពារនាវាឆ្លងកាត់ច្រក Hormuz ដូចការអះអាងពីមុន

វ៉ាស៊ីនតោន ៖ អាមេរិក ថា មិនបានបញ្ជូននាវាកងទ័ពជើងទឹក ចេញទៅការពារកប៉ាក់ដឹកទំនិញឆ្លងកាត់ ច្រកសមុទ្រ Hormuz នោះទេ ដែលនេះគឺខុសពីការអះអាង កាលពីពេលមុន។ ប៉ុន្តែ លោកប្រធានាធិបតី ដូណាល់ ត្រាំ ព្រមានអ៊ីរ៉ង់ថា នឹងត្រូវថ្នាំខ្លាំង ជាងមុន បើហ៊ានតែវាយប្រហារនាវា នៅទីនោះ។

Advertisement

សេតវិមាន បានបញ្ជាក់ កាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក មិនបានអមដំណើរនាវាដឹកប្រេងណាមួយ ឆ្លងកាត់ច្រកសមុទ្រ Hormuz នោះទេ។ ជាការលើកឡើង បន្ទាប់ពីរដ្ឋមន្ត្រីថាមពលអាមេរិក លោក Chris Wright បានលុបការបង្ហោះសារ អះអាងការពារ កាលពីពេលមុន។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់សន្និសីទសារព័ត៌មានថា «ខ្ញុំអាចបញ្ជាក់បានថា កងទ័ពជើងទឹកអាមេរិក មិនបានអមនាវាដឹកប្រេង ឬកប៉ាល់ណាមួយនោះទេ នៅពេលនេះ ទោះបីវាជាជម្រើសក៏ដោយ»។

ការលើកឡើងនេះ ចំពេលដែល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារគំរាម ពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើអ៊ីរ៉ង់ វាយប្រហារ នៅច្រក Hormuz។ ជាការព្រមាន បន្ទាប់ពីទីក្រុងតេហេរ៉ង់ បានប្តេជ្ញាថា នឹងគ្មាននាវាដឹកប្រេងណាមួយ អាចឆ្លងកាត់ផ្លូវទឹកដ៏សំខាន់នេះបានទេ។

តាមរយៈបណ្តាញសង្គម Truth Social, លោក Donald Trump បានរៀបរាប់ថា លោកមិនទាន់ទទួលបានរបាយការណ៍ណាមួយ ជុំវិញប្រទេសអ៊ីរ៉ង់ ធ្វើដូច្នេះនៅឡើយទេ ប៉ុន្តែ លោកបញ្ជាក់ថា «ប្រសិនបើទីក្រុង Tehran ធ្វើមែននោះ ត្រូវតែដកឧបករណ៍បំផ្ទុះអណ្តែតទឹកចេញមក ភ្លាមៗ»៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា